(ខេត្តកោះកុង)៖ សាកសពបុរសម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះ អណ្តែតទឹកក្នុងស្រះ មួយកន្លែងនិងបាន រាយការជូនសមត្ថ កិច្ចផងដែរហេតុការណ៍ នេះកាលពីព្រឹកថ្ងៃទី ០៦ខេសីហាឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រោយពីប្រជា ពលរដ្ឋប្រទះឃើញ សាកសពនិង បានរាយការណ៍ ជូនសមត្ថកិច្ចភ្លាមៗ នោះគេឃើញ មានកម្លាំងនគរ ជំនាញនៃអធិការ ក្រុងខេមរភូមិន្ទនិង មានការចូករួមពី ក្រុមគ្រូេពទ្យខេត្តកោះ កុងបានចុះមកមើល និងពិនិត្យកន្លែង កើតហេតុ។
សមត្ថកិច្ចបានអោយ ដឹងថាជនរងគ្រោះគឺជា មនុស្សប្រុសពុំស្គាស់ អត្តសញ្ញាណបើយោង តាមពិនិត្យពីក្រុម គ្រូពេទ្យជំនាញឃើញ ថាជនរងគ្រោះមានស្នាម ជាំនិងមានដាច់ រលាត់ជាច្រើនកន្លែង។
បច្ចុប្បន្ន ករណីនេះ ត្រូវបានកម្លាំងនគរ បាលជំនាញនៃអធិការ រដ្ឋាននគរបាលក្រុង ខេមរភូមិន្ទកំពុងធ្វើ ការស្រាវជ្រាវបន្តរ ចំណែកឯសាកសព ត្រូវបានកម្លាំងនគរបាល ដឹកយកមកតម្កល់ទុកនៅ វត្តទេពនិមិត្ត ហៅវត្តថ្មី ដើម្បីរងចាំសាច់ញ្ញាតិមក ទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕