ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត : ថ្ងៃពុធ ៦ កើត ខែជេស្ឋឆ្នាំជូតទោស័ក ពុទ្ធស័ក ២៥៦៤ ត្រូវនឹងរសៀលថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២០អំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ត្រូវបានរផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ជសង២០០គ្រួសារមកពីភូមិ ផ្សេង ក្នុង ប៉ោយប៉ែត ដែលមានការខ្វះខាតក្នុងខណៈ កូវីត ១៩កំពុងតែរាតត្បាត ។អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោក ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ានត្រូវបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលក្រុងប៉ោយប៉ែត ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសុំឱ្យបងប្អូនសួរទ្រាំបន្តិចក្នុងខណៈដែលបច្ចុប្បន្ននេះទោះបីជំងឺកូវីដ១៩ មានការធូរស្បើយខ្លាំងយ៉ាងណាក៏ដោយនៅក្នុងប្រទេសកម្ពុជាយើង យើងត្រូវរួមគ្គ្នាការពារបន្ថែមទៀតព្រោះខ្លាចមានករណីយកើតឡើងជាលើកទី ២បន្ត ទៀត៕(សឿន វ៉ាន់ម៉ាន់លី)