កំពង់ចាម : ប្រជាពលរដ្ឋ ងាយ រងគ្រោះ ក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ជម្ងឹកូវីដ១៩ ចំនួន ៦០គ្រួសារ មក ពី ឃុំ ទាំង៨ ក្នុង ស្រុក ចំការ លើ ទទួល បាន អំណោយ មនុស្សធម៌ កាកបាទក្រហម កម្ពុជា តាម រយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណៈកម្មាធិការ សាខា កាកបាទក្រហម ខេត្ត ដែល ពិធី នេះ ត្រូវ បាន ធ្វេី ឡើង នាព្រឹក ថ្ងៃ ទី ៣០ ខែឧសភា ឆ្នាំ ២០២០ នៅ សាលា ស្រុក ចំការ លើ ដោយ មាន ការ អញ្ជើញ ចូល រួម ពី លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា ព្រមទាំង លោកនាយក នាយករង មន្ត្រីប្រតិបត្តិសាខា និងលោក ខ្លូត ចន្តា ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុក ផងដែរ ។
ដោយ ឯកឧត្តមអភិបាលខេត្ត បាន នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាព ទាំង៦១គ្រួសារ រួមមាន ជនចាស់ជរាគ្មានទីពឹង២០គ្រួសារ ជនមានពិការភាព៥គ្រួសារ ស្រ្តីមេម៉ាយក្រីក្រកូនច្រើន២៦គ្រួសារ កុមារកំព្រា៥គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃ៥គ្រួសារ ក្នុង គ្រួសារ ៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ ១០កំប៉ុង, អាវយឺត ២, ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ២០,០០០ រៀល ។
បន្ទាប់ ពី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានអំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បន្ត ការ ប្រុងប្រយ័ត្ន ចំពោះ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ ១៩ គឺ ត្រូវ ធ្វើ អនាម័យ ជា ប្រចាំ តាម ការណែនាំ របស់ ក្រសួង សុខាភិបាល ដោយ រស់នៅ ស្អាត ហូប ស្អាត និង ផឹក ស្អាត ព្រមទាំង មាន ការ ប្រុងប្រយ័ត្ន ចំពោះ ជំងឺ គ្រុន ឈាម ក្នុង រដូវ វស្សា នេះ ជាពិសេស ត្រូវ ចូលរួម គោរព ច្បាប់ ចរាចរ ឲ្យ បាន ខ្ជាប់ខ្ជួន ផងដែរ ។ ដោយ ឯកឧត្តមអភិបាលខេត្ត បាន បញ្ជាក់ថា ការ ថែទាំ សុខភាព ជៀស ផុត ពី ជំងឺ ដង្កាត់ ផ្សេងៗ និង ការចូលរួម គោរព ច្បាប់ ចរាចរ ព្រមជាមួយ ការ បេីកបរ ដោយ ប្រយ័ត្ន ខ្ពស់ ផងនោះ ក៏ជា ការ រួមចំណែក កាត់បន្ថយ ភាព ក្រីក្រ បាន យ៉ាង ល្អ ប្រសើរ ផង ដែរ៕