រថយន្តដឹកទំនិញមួយគ្រឿងបើក សុខៗ ស្រាប់តែភ្លើង ឆេះចេញ ពី ក្បាលរថយន្តបង្ករឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម

ខេត្តបាត់ដំបង ៖ អគ្គិភ័យ ដែល គេ សង្ស័យ ឆ្លង ក្បាល អា គុយ បណ្ដាល ឱ្យ ឆេះ ក្បាល រថយន្ត បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ប្រមាណ ៥ ព្រឹកថ្ងៃ ទី ៣០ ឧសភា ពេល កំពុង បើកបរ លើ ផ្លូវជាតិ លេខ ៥ ត្រង់ ចំណុច ភូមិ ដំបូក ខ្ពស់ ឃុំអូរដំបង២ ស្រុក សង្កែ តែ មិន បង្ក ឱ្យ គ្រោះថ្នាក់ ដល់ មនុស្ស ទេ ។
សមត្ថកិច្ច បានឱ្យ ដឹង ថា រថយន្ត នោះ ម៉ាក នី ស្សាន់ ប្រភេទ ផ្ទុក ទម្ងន់ ៥ តោន ពាក់ ស្លាក លេខ កំពង់ចាម 3A- 0057 បើកបរ ដោយឈ្មោះ ចាន់ លី ហៅ បារាំង ភេទ ប្រុស អាយុ៥៣ ឆ្នាំ រស់នៅ ភូមិ ព្រែក មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ។ សមត្ថកិច្ច បាន ប្រាប់ ថា អគ្គិភ័យ នេះ បាន ឆេះ តែ ក្បាល រថយន្ត ដែល បណ្ដាល ឱ្យ ខូចខាត ផ្នែក ខ្លះ នៃ ក្បាល រថយន្ត តែ មិន គ្រោះថ្នាក់ ដល់ មនុស្ស ទេ ។

អ្នកបើកបរ បាន និយាយ ថា ពេល កំពុង ធ្វើ ដំណើ សុខ ៗ ស្រាប់តែ ផ្សែងហុយ ទ្រលោម ចេញ ពី ក្បាល រថយន្ត ហើយ បង្ក ជា អណ្ដាតភ្លើង ឆាបឆេះ ឡើង ផ្អើល គេឯង ពេញ ផ្លូវ តែ ម្ដង ។ បើ តាម ការ សន្និដ្ឋាន អគ្គិភ័យ នេះ អាច បណ្ដាល មក ពី ឆ្លង ក្បាល អា គុយ ប៉ុន្តែ មិន បណ្ដាល ឱ្យ គ្រោះថ្នាក់ មនុស្ស ទេ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *