(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នេះផ្សារអូរអំបិល ដែលត្រូវភ្លើងឆេះអស់ រយះពេលជាច្រើន ខែកន្លងមក ដែលស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបង្កេីតគណៈកម្មការសាងសង់ផ្សារ រួចមកលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងអាជាជីវករជា ច្រើនរយនាក់បាន ចួលរួមបញ្ចុះ បឋមសិលាសាង សង់ផ្សារនេះឡើងវិញហើយ។
ក្នុងពិធីបញ្ចុះ បឋមសីលានេះ លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា បន្ទាប់ពីបានប្រជុំជា មួយអាជីវករ នៅផ្សារអូរអំបិល និងបានបង្កេីតគណៈ កម្មការផ្សារលេីការ ងារសាងសង់ផ្សារ ជាដងរួចមក បណ្តាអាជីវករបាន សម្តែងនូវក្តីរីករាយ សាទរយ៉ាងពេញទំហឹង ចំពោះការទទួល បាននូសមិទ្ធផល សាងសងផ្សាថ្មីឡេីងវិញ នៅទីតាំងកន្លែង ដេីមក្រោយទទួល រងនូវអគ្គីភ័យកាល ពីកន្លងទៅថ្មីៗនេះ ។
លោកអ៊ុរាត្រីបាន បញ្ជាក់ឲ្យដឹងទៀត ថាដើម្បីសម្រប សម្រួលជាមួយបងប្អូន អាជីវករអាជ្ញារខេត្ត បានលើកយកចំណុច សំខាន់ៗមួយចំនួន នៃគម្រោងអភិវឌ្ឍន៍ កិច្ចពិភាក្សាឡើងវិញ ដើម្បីសម្របសម្រួល រវាងអាជីវករផ្សារអូរ អំបិលចំនួនជាង ១០០នាក់ ក្នុងគោលបំណងសំខាន់ៗ មួយចំនួនដូចជាគម្រោ រោងអភិវឌ្ឍន៍ សាងសង់ផ្សារថ្មី អូរអំបិលឡើងវិញ រៀបចំទីតាំងផ្សារ បណ្ដោះអាសន្នដើម្បីឲ្យ អាជីវករ អាច បន្ត លក់ដូរ បាន តម្លៃតូបនិង រយៈពេល ជួល ពេល ផ្សារ សាងសង់ រួច កិច្ចពិភាក្សានេះបាន ប្រព្រឹត្តទៅប្រកប ដោយផ្លែផ្កា ដោយ ភាព ស្និត ស្នាលនិងបាន បញ្ចប់ដោយទទួលបានផ្លែផ្កា ជោគជ័យយ៉ាងត្រចះ ត្រចង់ផងដែរ៕