(ខេត្តព្រះវិហារ)៖កាលពីព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង០៨និង៣០សាលាឃុំខ្យងស្ថិតក្នុងស្រុកជ័យសែនខេត្តព្រះវិហាបានបើកកិច្ចប្រជុំវិសាមញ្ញលើទី៣៣របស់ក្រុមប្រឹក្សាឃុំទី៤ក្រោមអធិបតីភាពលោកទិតសាវុតមេឃុំខ្យង។
សមាសភាពការចូលរួមមានក្រុមប្រឹក្សាសាលាស្រុកជ័យសែនចំនួន១នាក់អភិបាលរងស្រុកចំនួន១នាក់ក្រុមប្រឹក្សាឃុំខ្យងចំនួន៧នាក់ស្មៀនឃុំចំនួន១នាក់ជំនួយការរដ្ឋបាលឃុំនិងជនបង្កោលស្ត្រីកុមាឃុំចំនួន៣នាក់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំនួន១នាក់មេភូមិអនុភូមិនិងសមាជិកភូមិចំនួន៧នាក់នាយកសាលាវិទ្យាល័យនិងអនុវិទ្យាល័យចំនួន២នាក់ព្រមទាំងប្រជាពលរដ្ឋប្រមាណ១៥នាក់បានចូលរួមផងដែរ។
ក្នុងវារៈប្រជុំរួមមាន៖ទី១ អនុម័តលើកំណត់ហេតុលើកទី៣២(ប្រជុំលើមុន),ទី២ អនុម័តលើរបាយការណ៍ប្រចាំខែមេសាឆ្នាំ២០២០,ទី៣ ស្តាប់របាយការណ៍(គកនគ),ទី៤ សេចក្តីផ្សេង
នៅក្នុងកម្មវិធី ប្រជុំវិសាមញ្ញលើទី៣៣របស់ក្រុមប្រឹក្សាឃុំទី៤នេះផងដែលោកទិតសាវុតមេឃុំខ្យងបានលើឡើងចំនួន៤ចំណុចផ្សេងៗគ្នាក្នុងនោះរួមមាន៖១ដើម្បីអោយស្មារតីកិច្ចរដ្ឋបាលនិងបក្ស២អោយប្រជាពលរដ្ឋមានការយល់ដឹងអំពីអនាម័យនិងការរស់នៅបានល្អរបស់ប្រជាពលរដ្ឋ៣សូមអោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទប់ស្កាត់នៅភាពអន្តិសុខក្នុងសង្គមដូចជាអំពើហឹង្សារនិងគ្រឿងញៀនជាដើម៤សូបបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចាប់គោក្របីចង់អោយបានគ្រប់ៗគ្នា។
ជាចុងក្រោយលោកមេឃុំក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់អោយមានពេលវេលាបង្ហាត់បង្រៀនកូនៗនៅផ្ទះអោយបានគ្រប់គ្នា៕(លោកអ៊ុក វ៉ាន់)