បាត់ដំបង៖ជនសង្ស័យពីរនាក់ជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាលស្រុកថ្មគោលឃាត់ខ្លួនជាបន្ទាប់ នៅក្នុងភូមិសាស្ត្រ បញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តបាត់ដំបងចាត់ការបន្តនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
លោកផង់ សុភាព អធិការស្រុកថ្មគោលបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈឿ សុជាតិ ភេទប្រុស អាយុ៤២ឆ្នាំ លោកបានដឹកនាំកម្លាំងចុះបង្ក្រាប សហការណ៍ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូជ គោកឃ្មុំ និងរូងជ្រៃ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោៈង ១៥ ០០នាទីនៅចំនុចក្រុមទី០១ ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល។ ដកហូតវត្ថុតាងមាន១.ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន១៥ថង់តូច ទំងន់២,៤៦គ្រាមសង្ស័យមានសារធាតុញៀន, ២.ទូរស័ព្ទដៃចំនួន០១គ្រឿង។
យោងតាមចំលើយជនសង្ស័យឈ្មោះ ឈឿ ចិត្ត និងមានការសម្របសម្រួលរបស់លោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តបាត់ដំបង សមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យ ហៃ វិបុល ភេទប្រុសអាយ២៧ឆ្នាំនៅក្រុមទី២ ភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១០.២០នាទី និងធ្វើឆែកឆេរលំនៅដ្ឋានជនសង្ស័យរបស់ឈ្មោះហៃ វិបុលភេទប្រុសអាយុ២៧ឆ្នាំ។
ជាលទ្ធផលយើងឆែកឆេរ រកឃើញវត្ថុតាងរួមមាន៖១.ម្សៅក្រាមពណ៍សថ្លា ច្រកក្នុងថង់ប្លាស្ទិកពណ៍សថ្លាចំនួន០៤ថង់និងម្សៅក្រាមពណ៍សថ្លា ច្រកក្នុងបំពង់ទុយយោចំនួន០៣កំណាត់ ទម្ងន់២.៨៥ក្រាម ទងសំបក សង្ស័យមានសារធាតុញៀន (រកឃើញនៅក្នុងហោប៉ៅអាវ ភ្ជួរនិងជញ្ជាំង),២.ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន០១, ៣.ទូរសព្ទ័ ចំនួន ០១គ្រឿង, ៤.សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន៕
ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចជំនាញកម្លាំងកសាងសុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត៕(សឿន វ៉ាន់ម៉ាន់លី)