បាត់ដំបង៖តាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា នៅ១៤និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០ មានករណីភ្លើងឆេះតូបលក់អីវ៉ាន់ចាប់ហួយរបស់ប្រជាពលរដ្ឋមួយកន្លែងនៅក្នុងភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុបវេល ខេត្តបាត់ដំបង។
ដែលហេតុការនេះ នគរបាលស្រុកបវេលបញ្ជាក់ថា តូបលក់អីវ៉ាន់ចាប់ហួយរបស់ប្រជាពលរដ្ឋដែលឆាបឆេះនេះមានទំហំ១១ម៉ែត្រគុណ១៣ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំស័ង្កសី និងឆេះសម្ភាររួមទាំងអីវ៉ាន់លក់ដូរខូចខាតប្រមាណ១៥ម៉ឺនបាត(ប្រាក់ថៃ)។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ម្ចាស់តូបឈ្មោះ ផែង ស្រូប ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ហើយមូលហេតុនៃការឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីធ្លាក់ចំដបសាំង តែមិនបណ្ដាលឲ្យឆេះដល់ផ្ទះអ្នកដទៃ និងគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ដោយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបវេលបានប្រើប្រាស់ទឹកអស់ចំនួន០១ឡាន កម្លាំងសរុបមានចំនួន១៥នាក់ ប្រហែល៣០នាទីក្រោយពីការបាញ់ពន្លត់ភ្លើងត្រូវបានពន្លត់ទាំងស្រុង៕(សឿន វ៉ាន់ម៉ានលី)