ភ្នំពេញ ៖ ហេតុការណបង្កឱ្យមានការភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីមានស្នូរផ្ទុះអាវុធជាច្រើនគ្រាប់នៅកណ្តាលទីក្រុង បង្កឡើងដោយក្រុមក្មេងស្ទាវ២ក្រុមជិះម៉ូតូមេីលមុខនិងស្រែកឌឺដងដាក់គ្នាធ្វេីឱ្យភាគីម្ខាងខឹងក៏ដកកាំភ្លេីងខ្លីបាញ់រះរួចហេីយក៏គេចខ្លួនបាត់ រីឯភាគីម្ខាងទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខវិទ្យាល័យចតុមុខ តាមមហាវិថីព្រះនរោត្តម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យ ដឹងថា មុនពេលកេីតហេតុគេបានឃេីញ ក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង តាមបណ្តោយមហាវិថិីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ទិញអីបរិភោគ ភ្លាមនោះស្រាប់តែមានភាគីម្ខាងទៀតមានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកតាមបណ្តោយមហាវិថីព្រះនរោត្តម ដែរ ក្នុងទិសដៅពីជេីងទៅត្បូង ។
សាក្សីបន្តថា បន្ទាប់មកភាគីទាំងសងខាងបានក្រឡេកមេីលមុខគ្នា ហេីយភាគីដែលមានគ្នា៤នាក់ក៏បានស្រែកថា មេីលមុខអីអ្ហា៎ ចង់មានរឿងមែន? ភ្លាមនោះភាគីដែលមានគ្នា៣នាក់ក៏បកម៉ូតូមកវិញ តែត្រូវភាគីខាងមានគ្នា៤នាក់ទាញដុំថ្មគប់ ទេីបធ្វេីឱ្យភាគីម្ខាងទៀតដកកាំភ្លេីងខ្លីបាញ់រះជាច្រេីនគ្រាប់តែមិនមានរងរបួសអ្នកណានោះទេរួចហេីយក៏គេចខ្លួនបាត់អស់ទៅ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ឃាត់ខ្លួនភាគីម្ខាងយកទៅសួរនាំនិងរកឃេីញសំបកគ្រាប់ចំនួន៣គ្រាប់ទៀតផងដើម្បីធ្វើការស្រាវជ្រាវ៕