ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2020 វេលាម៉ោង 13 និង 45 នាទីលោកវីរសេនីយ៍ឯកពេជ្រសារ៉ែនបានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនសហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ 817 និងកម្លាំងយោធាថៃកងអនុសេនាធំលេខ 1303 ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ បានចុះបង្ក្រាបករណីមេខ្យល់ឃាត់ខ្លួនមេខ្យល់ចំនួន៣នាក់ នាំពលករចូលប្រទេសថៃមិនស្របច្បាប់ នៅចំណុចកងអនុសេនាធំលេខ 1303 ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។
មេខ្យល់ទាំងបីនាក់ ១.ឈ្មោះ ផល លីន ភេទប្រុស អាយុ ៣៤ឆ្នាំ ទី ២.ឈ្មោះ ដេន ភារម្យ ហៅ ស្វិត ភេទប្រុស អាយុ 34ឆ្នាំ និងទី 3.ឈ្មោះ ហ៊ាន ជា ហៅ ជុក ភេទប្រុស អាយុ 26ឆ្នាំ។ អ្នកទាំងបីនាក់មានទីលំនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង និងជនរងគ្រោះជាពលករឆ្លងដែនទៅធ្វើការនៅប្រទេសថៃចំនួន 37នាក់ ស្រី 16នាក់ បានធ្វើការអប់រំណែនាំឲ្យវិលត្រឡប់ទៅផ្ទះវិញ ចំណែកជនសង្ស័យជាមេខ្យល់ទាំង ៣នាក់ បានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី៕ (ដោយសឿន វ៉ាន់ម៉ាន់លី)