បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ជិៈម៉ូតខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងទីប្រជុំជន នៅលើផ្លូវលេខ៥៦A ចំណុចខាងត្បូងស្ថានីយ៍ប្រេងស៊ុន ចន្ទ្រា ចម្ងាយ៥០ម៉ែត្រ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1Q-7150 បើកដោយឈ្មោះ សុខ សុភាព ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើកពីជើងទៅត្បូងពុំមានពាក់បួកសុវត្ថិភាពពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែបើកចូលកន្លងផ្លូវកោងរថយន្ត ត្រូវរថយន្តម៉ាកនីសាន់ណាវ៉ារ៉ាពាក់ស្លាកលេខបាត់ដំបង2C-9893 មិនស្គាល់អត្តសញ្ញាណអ្នកបើកក្នុងពីត្បូងទៅជើងច្រាស់ទិសគ្នាក្នុងល្បឿនលឿនលុះបើកមកដល់ចំណុចកើតហេតុផ្លូវកោងស្រាប់តែបុកនិងម៉ូតូជនរងគ្រោះបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
លោកអធិការបានបន្តឱ្យដឹងទៀតថាចំណែកម៉ូតូ និងរថយន្តត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយនៅពេលក្រោយ។ មូលហេតុបង្កឲ្យមានកើតមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំផ្លូវកោង រីឯអ្នកបើករថយន្តលឿនចំណុចផ្លូវកោង។
ក្រោយពីបុកមនុស្សស្លាប់អ្នកបើករថយន្តចុះគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ចំណែក សពជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សឿន វ៉ាន់ម៉ាន់លី