កម្លាំងនគរបាលនៃអធិការរដ្ឋានស្រុកភ្នំព្រឹកចុះបង្ក្រាបទីតាំងលេងល្បែងភ្នាល់ជល់មាន់និងធ្វើការឃាត់ខ្លួនបានចំនួន០៤នាក់មកអប់រំណែនាំ

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍០១រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦  ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២និង៤០នាទី អនុវត្តតាមមតិណែនាំរបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  ក៏ដូច មតិរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការ នគរ បាលស្រុកភ្នំព្រឹក បានជម្រុញដល់មន្រ្តីផ្នែកជំនាញចុះបង្រ្កាបល្បែងស៊ីសងភ្នាល់ជល់មាន់ មួយកន្លែងស្ថិតនៅចំណុចគល់ស្ពាន(៣៨)ក្នុងភូមិអូរ ឃុំពេជ្រចិន្តា  ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងឃាត់អ្នកប្រព្រឹត្តិបានចំនួន០៤នាក់  ហើយដកហូតសម្ភាររួមមាន៖ ១-ម៉ូតូចំនួន០៧គ្រឿង,២-រនាំងកៅស៊ូជាសង្វៀនមាន់ចំនួន០១ដុំ,៣-តង់កៅស៊ូពណ៌ខៀវចំនួន០២ផ្ទាំង,៤-មាន់ជល់ចំនួន០៤ក្បាល ជញ្ជីងថ្លឹងចំនួន០១និងសម្ភារសម្រាប់ឱ្យទឹកមាន់មួយចំនួន។

អ្នកប្រព្រឹត្តិទាំង០៤នាកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកធ្វើកំណត់ហេតុសាកសួរ រួចបានស្នើសុំយោបល់សម្រេចដោយធ្វើកិច្ចសន្យាអប់រំឱ្យបញ្ឈប់សកម្មភាពបន្តទៀតហើយឱ្យពួកគាត់បានវិលទៅលំនៅដ្ឋានវិញ៕ ដោយ៖ សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *