ចុះដាក់អន្ទាក់សត្វ ជាន់ម៉ីនសេសសល់ ពីសម័យសង្គ្រាម បណ្តាលអោយ ស្លាប់១នាក់និង របួសធ្ងន់ម្នាក់


(ខេត្តបាត់ដំបង)៖ ករណីផ្ទុះម៉ីនមួយ គ្រាប់បណ្តាលអោយ ជនរងគ្រោះចំនួន ២នាក់បានរងរបួសធ្ងន់ ហេតុការដ៏ភ្ញាក់ផ្អើល នេះកើតឡើងកាល ពីព្រឹកថ្ងៃទី០៩ខែ មិថុនាឆ្នាំ២០២០ វេលាម៉ោង០៩ និង៤០នាទីនៅ ចំណុចអូរទ្រូងអណ្តើក ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាល ស្រុកគាស់ក្រឡបាន ប្រាប់អោយដឹងថាជន រងគ្រោះទាំង ២នាក់លើ ទី១ឈ្មោះលឿង ពុធ ភេទប្រុស អាយុ៦៩ឆ្នាំ បាន ដាច់ជើងរង របួសធ្ងន់ហើយនិងបានស្លាប់ នៅពេលបន្ទាប់ ទី២ឈ្នោះធាង ធួន ភេទប្រុស អាយុ២០ឆ្នាំរងរបួស។
លោក អធិការនគរបាល ស្រុកគាស់ក្រឡ បានបញ្ជាក់ថា ជនរងគ្រោះទាំង ពីរនាក់ខាងលើគឺ ជាឪពុកនិងកូន បង្កើតរស់នៅ ភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ពួកគាត់បានមករក ទទួលទានដាក់ អន្ទាក់សត្វនៅ ចំណុចកើតហេតុ ខាងលើទើប បណ្តាលឱ្យជួប ឧប្បត្តិហេតុដូច្នេះ។
លោកអធិការបានបន្តថា នៅក្នុងមូលដ្ឋានខាង លើជាតំបន់ដែលមាន សេសសល់គ្រាប់ម៉ីន និងយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះពីសម័យសង្រ្គាម នៅរាយប៉ាយនៅឡើយ ដែលលោកសូម អំពាវនាវដល់ប្រជា ពលរដ្ឋសូមកុំ ប្រថុយប្រថានចេញ ចូលទៅក្នុងតំបន់ នោះឱ្យសោះព្រោះងាយ នឹងរងគ្រោះថ្នាក់ណាស់។
បច្ចុប្បន្នជនរងគ្រោះ ជាកូនត្រូវបានបញ្ជូន សង្រ្គោះទៅព្យាបាល នៅមន្ទីរពេទ្យ រីឯបុរសជា ឪពុកដែល បានស្លាប់ដោយ ឧប្បត្តិហេតុនេះ ក៏បានប្រគល់ ជូនក្រុមគ្រួសារដើម្បី ចាត់ចែងធ្វើបុណ្យ តាមប្រពៃណីនៅមូល ដ្ឋានឯស្រុកបាណន់ ខេត្តបាត់ដំបងផងដែរ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *