ពលរដ្ឋពុលស្រាថ្នាំចិនសែតាំងគួយកើនឡើងដល់៧នាក់ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីខេត្តបន្ទាយមានជ័យមានមនុស្សស្លាប់ជាបន្តបន្ទាប់កើនឡើងដល់៧នាក់ និងមួយចំនួន កំពុងសង្គ្រោះនៅមន្ទីរពេទ្យក្នុងករណីពុលស្រាចិនសែយីហោ”តាំងគួយ” ថ្ងៃទី១០ និង១១ខែមិថុនាឆ្នាំ២០២០ សមត្ថកិច្ចចម្រុះ មន្ទីរពាណិជ្ចកម្ម មន្ត្រីកាំកុងតូ្រល សហការជាមួយមន្ត្រីនគរបាលមូលដ្ឋាន រួមទាំងអាជ្ញាធរស្រុកក្រុងមួយចំនួន រួមគ្នាដកហូតប្រភេទស្រាចិនសែយកមកធ្វើតេស្ត ជាប្រភេទស្រាផលិតក្នុងស្រុក ត្រូវផ្អាកលក់ជាបណ្តោះអាសន្នរហូតដល់ចេញលទ្ធផលធ្វើតេស្តរួច។

នៅថ្ងៃទី១១ខែមិថុនានេះ បន្ទាប់ពីចុះពិនិត្យនៅក្នុងផ្សារមួយចំនួននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត លោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សកម្មភាពរបស់មន្ត្រីចម្រុះធ្វើចុះពិនិត្យនិងដកហូតស្រាថ្នាំចិនសែ យីហោ “តាំងគួយ” រួមទាំងអប់រំដល់អាជីវករឲ្យផ្អាកលក់នេះ ដោយមន្ត្រីជំនាញ ធ្វើការសន្និដ្ឋានថាស្រានេះ មានសារធាតុពុល ដោយបន្ទាប់ពីមានអ្នកទទួលទានហើយ មានអាការប្រហាក់ប្រហែលគ្នា គឺបានស្លាប់ជាបន្តបន្ទាប់រហូតទល់និងព្រឹកថ្ងៃនេះ នៅក្នុងខេត្តបន្ទាយមានជ័យគឺមានអ្នកស្លាប់កើនឡើងដល់ទៅ៧នាក់ និងមួយចំនួនកំពុងសំរាកព្យាបាល។

លោកបញ្ជាក់ថា លទ្ធផលធ្វើតេស្តនិងចេញនៅរសៀលនេះផងដែរ ដែលជាឧបករណ៍ទំនើបដែលនាំចូលពីក្រៅប្រទេស បើសិនជាមានសារធាតុពុលមែននោះ គឺច្បាស់ជាដឹងមិនខានឡើយ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *