ជនសង្ស័យ២នាក់ ជាមេខ្យល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព នាំប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់

ខេត្តឧត្ដរមានជ័យ .នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ (ម៉ែន លី) ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលពីលោក (តូច សុភក្តី )ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានសហការជាមួយកម្លាំងនគរបាលព្រំដែនគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី (ហង្ស បូ)ស្នងការរង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ពន្ធ័ករណីនាំមនុស្ស លួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់តាមចំណុចខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ទី១.ឈ្មោះ គង់ សារឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង និងទី២.ឈ្មោះ ទិត គ័យ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំពោះប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ទាំង២៧នាក់ មកពីខេត្តព្រៃវែង សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តទៅតាមច្បាប់។ ចំណែកជនរងគ្រោះទាំង២៧នាក់ ត្រូវបានសមត្ថកិច្ចចំរុះដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឈប់ឆ្លងដែនខុសច្បាប់តទៅទៀត និងបានជួយដឹកជញ្ជូនពួកគាត់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *