(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំដោយលោក វរសេវីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្រ្កាបអ្នកជក់ គ្រឿងញៀនឃាត់ ខ្លួនជនសង្ស័យបាន២នាក់ ហើយបានបញ្ជូនមក ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តនៅ វេលាម៉ោង៤ ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្តារវីឡេក ស្ថិតនៅភូមិសាមគី្គ មានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឮ
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថាការចុះ បង្ក្រាយុវជនជក់គ្រឿងញៀន នេះបានដោយទ ទូលព៍ត័មានពីប្រជាពលរដ្ឋ ទើបកំលាំងអាវុធហត្ថចុះ បង្ក្រាបឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ ១ឈ្មោះ រិន តែម ហៅ រ៉ានី ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២ឈ្មោះ ចាន់ ក្រោះ ភេទ ប្រុស អាយុ ២២ឆ្នាំមុខរបរ សន្តិសុខ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាង រួមមានម្សៅពណ៌សថ្លា ចំនួន៥កូនថង់ ស្មើ ១.០៦ក្រាម កូនកាំបិតបត់ ១ដើម ម៉ូតូ១គ្រឿងឧបករណ៍ កែឆ្នៃជក់គ្រឿងញៀនមួយចំនួន ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើស គ្រឿងញៀន បានបន្ថែមថាក្រោយ ធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើ ប្រាស់សារធាតុញៀនពិត ប្រាកដមែនជាច្រើន ខែមកហើយ យោងតាមចម្លើយសារភាព និង ការធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន កម្លាំងជំនាញបានកសាង សំណុំរឿងបញ្ជូន ជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បី ចាត់ការទៅតាមច្បាប់៕