(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃ អធិការរដ្ឋាន នគរបាលស្រុក ថ្មគោលសហការជា មួយមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំតាម៉ឺនដឹកនាំកម្លាំង ដោយលោកវរ សេនីយ៍ឯក ផង់ សុភាព អធិការនគរបាល ស្រុកថ្មគោលបាន ចុះបង្ក្រាបករណី គ្រឿងញៀនមួយ កន្លែងនិងឃាត់ខ្លួន ជនសង្ស័យបាន១នាក់ កាលពីរសៀលថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទីនៅ ចំណុចវាលស្រែ មួយកន្លែងស្ថិតក្នុង ភូមិទំពូងជើង ឃុំតាម៉ឺនស្រុកថ្ម គោល ខេត្តបាត់ដំបង។
សត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួន បានមានឈ្មោះជា វណ្ឌីភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបាន វត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌ សថ្លាច្រកក្នុង ថង់ប្លាស្ទិក ចំនួន០៣ថង់តូច០១ ធំ០២ថង់ទំងន់ ៤៧,២៤ក្រាម (ទាំងសំបក) សង្ស័យជាសារធាតុ ញៀនប្រភេទមេតំ ហ្វេតាមីនម៉ាទឹកកក ICE ទូរស័ព្ទដៃចំនួន០១គ្រឿង និងដបសំរាប់ ជក់ចំនួន០១។
បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំង វត្ថុតាងត្រូវបានកម្លាំង នគរបាលជំនាញនៃ អធិការរដ្ឋាននគរបាល ស្រុកថ្មគោលក្រោយ ពីសាកសួរនិងកសាង សុំនុំរឿងបញ្ជូនខ្លួនទៅ កាន់ការិយាល័យប្រឆាំង គ្រឿងញៀននៃស្នងការ រដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕ ដោយលោក មុតចត្រា