(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២០ លោកស្រី លាង ហៃ ជាវ តាយ និងលោកស្រី ថុង ធារី ជឹង ផល្លា ព្រមទាំងភរិយាថ្នាក់ ដឹកនាំខេត្តកំពត បានចុះសួរសុខទុក្ខ និងនាំយកអំណោយ សប្បុរសធម៌ចែជូនដល់ មជ្ឍមណ្ឌលកុមារកំព្រា ក្រីក្រ និងកុមារពិការ ចំនួនពីរកន្លែង ស្ថិតក្នុង មជ្ឈមណ្ឌល ចំនួន២នោះគឺ មជ្ឈមណ្ឌល ភូមិកុមារ(អេស.អូ.អេស) កំពត នៅក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ និងមជ្ឈមណ្ឌលវិទ្យា ស្ថានអភិវឌ្ឍន៍វប្បធម៌ ខ្មែរខេត្តកំពត ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត។
ចំពោះការចុះសួរសុខទុក្ខនេះ ដោយសារ តែការខកខាន ប្រារពខួបលើកទី៧១ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២០ដោយកូវីដ១៩។
មានប្រសាសន៍សំណេះ សំណាលជាមួយបុគ្គលិក អ្នកម្ដាយ កូនៗ ដែលជាកុមារ កំព្រា ពិការ និងក្រីក្រ លោកស្រី លាង ហៃ ជាវ តាយ តំណាង លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងអំណរគុណកោតសរសើរ ដល់សប្បុរសជន អ្នកគ្រប់គ្រង បុគ្គលិក អ្នកម្ដាយ ព្រមទាំងមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពត ដែលតែងតែ បានជួយគាំពារ ទំនុកបម្រុងឧបត្ថម្ភ ថែទាំ និងជំរុញការ បណ្ដុះបណ្ដាលកុមារកំព្រា ពិការ និងក្រីក្រទាំងអស់នោះ ប្រកបដោយចំណេះ ជំនាញ និងសង្ឃឹមតទៅ អនាគតក្លាយ ជាពលរដ្ឋល្អ ជាធនធានមនុស្ស បម្រើប្រយោជន៍ សង្គមជាតិ ស្របទៅនឹងការ ប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុង ការបន្តលើកកម្ពស់ការ អនុវត្តសិទ្ធិកុមារ។
ពិសេសការបន្តលើក ស្ទួយវិស័យសុខមាល ភាពកុមារឲ្យកាន់តែល្អ ប្រសើរដើម្បីឧត្តម ប្រយោជន៍របស់ កុមារនៅកម្ពុជា។
លោកស្រី លាង ហៃ ជាវ តាយ ក៏បានសំណូមពរអំពាវនាវ ដល់សប្បុរសជន អង្គការដៃគូ និងអ្នកពាក់ព័ន្ធ មេត្តាបន្តជួយឧបត្ថម្ភ គាំទ្រទំនុកបម្រុងជួយ ដល់កុមារទាំងអស់នៅ ក្នុងមជ្ឈមណ្ឌលនេះ ឲ្យបានកាន់តែល្អ ប្រសើរបន្តទៀត។
ក្នុងឱកាសនោះដែរ គណៈប្រតិភូក៏បាន ឧបត្ថម្ភដល់មជ្ឈមណ្ឌល ចំនួនពីរខាងលើដោយ មជ្ឈមណ្ឌលនីមួយៗ ទទួលបានអង្ករ២០០គីឡូ សាប៊ូដុំ៤ កេះ សាប៊ូម្សៅ៤កេះ ទឹកស៊ីអ៊ីវ១០យួរ ព្រមទាំងគ្រឿង ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់និង ថវិកាមួយចំនួនទៀត៕