(ខេត្តកែប)៖ កាលពីរសៀល ថ្ងៃសុក្រទី១២ ខែមិថុនា ឆ្នាំ ២០២០ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយ ក្រុមការងារលេខា ធិការដ្ឋាននៃគណៈ កម្មការអន្តរក្រសួង ក្នុងគោលបំណងរៀប ចំផែនការមេសម្រាប់ ការអភិវឌ្ឍវិស័យ ទេសចរណ៍នៅ ក្នុងខេត្តកែប ជាការបង្កើតឲ្យមាន ផលិតផលទេសចរណ៍ថ្មីៗ សំដៅលើកកម្ពស់ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តជាតិ ស្របតាមគោល នយោបាយថ្មី របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែមាន ការរីកចម្រើន ពិសេសគឺជាការ ជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍នៅខេត្ត កែបនេះប្រកប ដោយនិរន្តរភាព។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជម្រាបជូន អង្គប្រជុំអំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ ព្រមជាមួយនឹងកិច្ច ខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្តក៏ដូចជា មន្ទីរពាក់ព័ន្ធ និងអង្គការ សមាគមដែលជាដៃគូ ការពង្រឹងគុណភាព វិស័យទេសចរណ៍ ការជំរុញចលនា ប្រលងប្រណាំង ទីក្រុងស្អាត ការពង្រឹងធនធាន មនុស្សក្នុងវិស័យ ទេសចណ៍ ការផ្សព្វផ្សាយ ទេសចរណ៍តាម ប្រព័ន្ធបណ្តាញ សង្គមផ្សេងៗផងដែរ។
លោកអភិបាល ខេត្តបាន បន្តទៀតថា ចំពោះការអភិវឌ្ឍ នៅខេត្តកែប ក្នុងនោះក៏មានការ អភិវឌ្ឍតំបន់កោះ តំបន់ឆ្នេរ តំបន់ភ្នំ ចំការម្រេច ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការគ្រប់គ្រង សំណល់រឹង-រាវ ការ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពង្រឹងគុណភាព ចំណីអាហារ អនាម័យ និងការទាក់ ទាញវិនិយោគឯក ជនឲ្យចូលមកវិនិ យោគក្នុងខេត្តបន្ថែម ទៀតផងដែរ។
ជាមួយនេះ លោកក៏បានគាំទ្រឲ្យ មានការរៀបចំផែន ការមេសម្រាប់ការ អភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្ត និងសូមឲ្យមន្ទីរពាក់ព័ន្ធ និងអង្គការ សមាគមដៃគូនានា ត្រូវអនុវត្តនិងពិនិត្យ នៅគម្រោងដែល បានដាក់ចេញ ដើម្បីឲ្យការរៀបចំផែន ការមេសម្រាប់អភិវឌ្ឍ វិស័យទេសចរណ៍នេះ មានភាពគ្រប់ជ្រុងជ្រោយ៕