លោកមាសច័ន្ទពិសិដ្ឋថាការដោះស្រាយបណ្តឹងមាន​បញ្ហា​ខ្លះត្រូវ​បាន​ដោះស្រាយ តែខ្លះទៀតបញ្ជូនទៅមិនទាន់បានដោះស្រាយកកស្ទះសំណុំរឿង

(ខេត្តបន្ទាយមានជ័យ)៖ លោកមាសច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការសាលា ដំបូងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថាសាលាដំបូងខេត្ត មានបញ្ហាប្រឈម ក្នុងការដោះស្រាយរាល់ បណ្តឹងមាន​បញ្ហា ​ខ្លះត្រូវ​បាន​ដោះស្រាយ តែខ្លះទៀតបញ្ជូនទៅ មិនទាន់បានដោះស្រាយ បណ្ដាលឲ្យកកស្ទះ សំណុំរឿងជាច្រើន ដែលត្រូវដោះ ស្រាយបន្តទៀត នៅព្រឹក ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២០ នៅសាល ប្រជុំសាលាដំបូងខេត្ត ដោយមានការចូលរួម ពីអង្គភាពពន្ធនាគារ អង្គភាពស្នងការ នគរបាលខេត្ត និង អង្គភាពអាវុធហ្ថខេត្ត។

ក្នុងកិច្ចប្រជុំនោះ លោក មាស ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍ថា បញ្ហាផ្សេងៗដែល បានដាក់ចេញ ដោយក្រសួងសុត្តិធម៍ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងមកដែលបាន ដាក់ចេញឡើងដោយ អយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ នាថ្ងៃនោះក្នុងគោល បំណងដើម្បីឲ្យមាន ការលើកឡើងរាល់ បញ្ហាប្រឈមផ្សេងៗ ក្នុងការអនុវត្តច្បាប់ព្រម ទាំងចូលរួមមចំណែក ដោយការលះបង់ខ្ពស់ របស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការជួយដល់ ស្ថាប័នសាលាដំបូង ក្នុងយុទ្ធនាការដោះ ស្រាយរាល់បញ្ហាកកស្ទះ នៃសំណុំរឿងសព្វថ្ងៃ ដល់អនាគត់ផងដែរ និងធ្វើយ៉ាងណាឲ្យ ដំណើរការនីតិវិធីការ ដោះស្រាយសំណុំរឿង របស់តុលាការឲ្យប្រព្រឹត្ត ទៅបានរលូន និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធ ភាពខ្ពស់។

លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនៅយុទ្ធ នាប្រយុទ្ធប្រឆាំងបទ ល្មើសនានាដូចជាយុទ្ធនា ការប្រយុទ្ធប្រឆាំង គ្រឿងញៀន យុទ្ធនាការប្រយុទ្ធ ប្រឆាំងបទល្មើស ធនធានធម្មជាតិ នឹងរយៈពេលថ្មីៗនេះ គឺជាយុទ្ធនាការទប់ស្កាត់ បទល្មើសចរាចរណ៍ ទូទាំងប្រទេសហើយ ទទួលបាននូវជោគជ័យ ដ៏ត្រចាស់ត្រចង់ទៀតផង។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ប៉ុន្តែទន្ទឹមនឹងនេះសំណុំ រឿងព្រហ្មទណ្ឌនៅតាម សាលាជម្រះក្តីមាន ការកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួនអ្នក ជាប់ឃុំនៅពន្ធនាគារ ក៏មានការកើនឡើង យ៉ាងខ្លាំងដែលបង្ក ឲ្យចង្អៀតពន្ធនាគារ ជាពិសេសកើនឡើង នៃសំណុំរឿង គ្រឿងញៀន និងសំណុំ រឿងគ្រោះថ្នាក់ចរាចរណ៍ ។

លោកបានបន្តឲ្យដឹងទៀតថា ដើម្បីតាមដាននិង ដោះស្រាយរាល់បញ្ហា ដែលប្រមូល​បាន​ ដោយ​មន្ត្រី នគរបាលយុត្តិធម៌៕ គង្គា

You might like

Leave a Reply

Your email address will not be published. Required fields are marked *