(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំ អភិបាលក្រុងកំពត ចៅសង្កាត់ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យដល់ទីតាំងប្រព័ន្ធរំដោះទឹក ក្នុងក្រុងកំពត។
ចំពោះទីតាំង ប្រព័ន្ធរំដោះទឹក ដែលបានចុះ ពិនិត្យរួមមាន ដូចជានៅក្រោយ បឋមសិក្សាពិ ជ័យឧត្តុង្គ , នៅលើផ្លូវលានស្រូវ ត្រង់ព្រំប្រទល់ ក្រុងកំពត និងស្រុកទឹកឈូ ,នៅបណ្តោយផ្លូវរថភ្លើង លើផ្លូវមាកេង ស្ថិតនៅភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត និងនៅត្រង់ចំណុច បេនឡានខេត្តកំពត។
ក្នុងដំណើរចុះពិនិត្យ ស្ថានភាពទឹក លោកអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដោយស្នើដល់ អភិបាលក្រុងកំពត និងចៅសង្កាត់ទាំងប្រាំ ត្រូវហាមឃាត់មិន ឲ្យមានការសាងសង់រោង តូប លើចិញ្ជើមថ្នល់ និងហាមមិន ឲ្យមានការ ចាក់ដីដោយមិនមាន កប់ប្រព័ន្ធលូត្រឹមត្រូវ។
ស្នើឲ្យចៅ សង្កាត់ទាំងប្រាំ កាប់មែកឈើ ឲ្យបានស្អាតនៅតាម បណ្តោយដងផ្លូវ។
ហើយលោកអភិបាល ក្រុងត្រូវពិនិត្យសណ្តាប់ ធ្នាប់នៅចំណុច បេនឡាន កុំឲ្យមានភាពអាណា ធិបតេយ្យ និងត្រូវពិនិត្យ ជួសជុលគំរបលូនៅក្នុ ងក្រុងទាំងអស់ ឲ្យបានស្អាត៕ ដោយលោក សេង ណារិទ្ធ