ខេត្តបាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការរឹតបន្តឹងច្បាប់ចរាចរណ៍នៃគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ធ្វើឡើងនៅវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ធ្វើនៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ដែលមានការអញ្ជើញចូលរួមពី វត្តមានអភិបាលខេត្តរង លោកឧត្តមសេនីយ៍ទោ អុ៑ច សុ ខុន ស្នងការនគរបាលខេត្ត ស្នងការរង អស់លោក លោកស្រី មកពីមន្ទីរ ស្ថាប័នជុំវិញខេត្ត។ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍គឺមានការថយចុះ ប្រៀបធៀបទៅពីខែមុន។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីអនុវត្តបន្តពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឲ្យកាន់តែបានល្អ ខ្ពស់ បំផុត និងឲ្យកាន់តែកាត់បន្ថយករណីគ្រោះថ្នាក់ ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្ត នេះតែម្តង៕(សឿន វ៉ាន់ម៉ាន់លី)