ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា កាំកុងត្រូល ខេត្តបាត់ដំបង ដោយមានការសហការជាមួយ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត បានត្រួតពិនិត្យឃើញសាច់មាន់ និងគ្រោងឆ្អឹងមាន់ខូចគុណភាព ចំនួន ៧១ ថង់និង ៤០កេស សរុបចំនួន ១,១៩០ គីឡូក្រាម ស្ថិតនៅក្នុងឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយពីការត្រួតពិនិត្យ មន្រ្តីមានសមត្ថកិច្ចបានយកសាច់មាន់ និងគ្រោងឆ្អឹងខូចគុណភាពទាំងនោះ មករក្សារទុកនៅស្នងការនគរបាលខេត្តបាត់ដំបង ដើម្បី រៀបចំឯកសារបញ្ជូនទៅតុលាការដោះស្រាយតាមនិតិវិធីច្បាប់ ៕ ចំណែកសាច់មាន់និងឆ្អឹងមាន់ ខូចគុណភាព សមត្ថកិច្ចជំនាញ កំពុង រៀបចំធ្វើការបំផ្លាញចោល៕(សឿន វ៉ាន់ម៉ាន់លី)