(ខេត្តកំពត)៖ នៅចុងសប្តាហ៍ នាពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០ នេះលោកស្រី លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពត និង លោកស្រី ថុង ធារី ជឹង ផល្លា និងសហការី ព្រមទាំងមន្ត្រី ប្រតិបត្តិសាខា បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៣វត្ត ក្នុងខេត្តកំពត ដើម្បីថ្វាយព្រះពរ ដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមា តាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធាន កិត្តិយសកាកបាទ ក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតគម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ។
ក្នុងឱកាសនោះ លោកស្រី លាង ហៃ ជាវតាយ និងសហការី នៃសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពតទាំងអស់ សូមលើកហត្ថ ប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិ សិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូម ទេព្តារក្សាព្រះមហា ស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធ នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី យានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្តិយសកាក បាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកប ដោយព្រះបរមសុខ គ្រប់ប្រការមានព្រះរាជ សុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺន យូរជាងរយព្រះវស្សា ដើម្បីគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំង ប្រទេសយូរអង្វែង រៀងដរាបតទៅ ។
បន្ទាប់ពីបានប្រារព្វ ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ទៅតាមទំនៀមទម្លាប់ ប្រពៃណីរួចមក ក៏មានការ ប្រគេនទេយ្យទាន និងចង្ហាន់ដល់ ព្រះសង្ឃចំនួន៣វត្ត រួមមានវត្តព្រះពុទ្ធ ជយមង្គលារាម វត្តជុំគ្រៀល និងវត្តស្នំប្រាំពីរ។
ទេយ្យទានប្រគេន មួយវត្តមួយៗរួ មមានចង្ហាន់ សាដក៩ ទឹកសុទ្ធ២កេស ទឹកផ្លែឈើ២កេស ស្កសរ៥គីឡូក្រាម អង្ករ៥បាវ ស្មើនឹង១២៥គីឡូក្រាម មី១០កេសតូច អំបិល៥០គីឡូក្រាម និងបច្ច័យចំនួន៤០ ម៉ឺនរៀលផងដែរ៕