លោក ងួន ប៊ៀន អ្នកតំណាង រាស្ត្រមណ្ឌល ខេត្តកែប នាំយកទេយ្យទាន ប្រគេនព្រះសង្ឃដែល គង់ចាំព្រះវស្សា នៅវត្តកំពង់ត្រឡាច

(ខេត្តកែប)៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតា ជាតិខ្មែរ លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ ប្រចាំមណ្ឌល ខេត្តកែប និងលោក ងួន ច័ន្ទសុជាតា ប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត បានដឹកនាំយុវជន សហភាពសហព័ន្ធ យុវជនកម្ពុជា នាំយកទេយ្យ ទានជាគ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួន ដើម្បីប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តកំពង់ត្រឡាច ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ទេយ្យទានដែល ត្រូវប្រគេនព្រះសង្ឃ ក្នុងវត្ត រួមមាន អង្គរចំនួន ១៥០គីឡូក្រាម  មីចំនួន ២កេះ ត្រីខចំនួន ៦០កំប៉ុង ទឹកស៊ីអ៊ីវចំនួន ២០ដប សាប៊ូចំនួន ២០ដុំ និងបច្ច័យ ចំនួន ២០០ ០០០ រៀល។

ក្នុងឱកាសនោះ លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកែប និង លោក ងួន ច័ន្ទសុជា ប្រធាន ស ស យ ក ខេត្តកែប បានជំរុញនិងផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទ និងព្រះសង្ឃដែលគង់ ចាំព្រះវស្សានៅវត្ត កំពង់ត្រឡាចត្រូវ ចេះថែរក្សា អនាម័យជាប្រចាំ ដើម្បីបញ្ជៀសនូវ ការចម្លងមេរោគ ផ្សេងៗ ពិសេសជំងឺកូវីដ ១៩ ដែលជាជំងឺសកល កំពុងរាតត្បាតនៅ ទូទាំងពិភពលោក ដោយត្រូវអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *