ពិធីប្រកាសចូលកាន់ តំណែងប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំពិធី ប្រកាសចូល កាន់តំណែង ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប ដោយពិធីប្រកាសនេះ ស្ថិតក្រោមអធិបតីភាព លោក ឆាន់ សាផាន រដ្ឋលេខា ធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគ រូបនីយកម្ម និងសំណង់ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប និង លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងក៏ មានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក ក្រុមយុវជនទាំងបី និងមន្ត្រីរាជការ ចំណុះក្នុងរដ្ឋ បាលខេត្តកែបផងដែរ។

យោងតាមសេចក្តី ប្រកាសរបស់ រាជរដ្ឋាភិបាល ត្រូវបានតែងតាំង លោក សុទ្ធ ពុទ្ធិម៉ានីន ជាប្រធានមន្ទីររៀប ចំដែនដីនគរូនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ជំនួសលោក វ៉ៅ សុខា ដែលត្រូវទទួលមុខតំណែងថ្មី ជាអភិបាលរងខេត្តកែប។

បន្ទាប់ពីប្រតែង តាំងរួចមក លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀប ចំដែនដីនគរូប នីយកម្ម សំណង់ និងសុរិយោ ដីខេត្តកែប ក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់នៃរដ្ឋបាល ខេត្តកែប និងសូមថ្លែង អំណរគុណនិងដឹង គុណយ៉ាងជ្រាល ជ្រៅចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា  រដ្ឋមន្ត្រីក្រសួងរៀប ចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់កិត្តិយស តែងតាំងរូបលោកជា ប្រធានមន្ទីរនាពេលនេះ។

ដោយខណៈនេះ លោកសូមប្តេជ្ញាចិត្តថា ត្រូវពង្រឹងសាមគ្គីភាព ផ្ទៃក្នុងឱ្យបានល្អ , មានកិច្ចសហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ , មានរបៀបរបប ធ្វើការងារឱ្យបានត្រឹមត្រូវ  ស្របតាមប្រកាស និងសេចក្តីណែនាំ, ត្រូវមានគំនិតផ្តួចផ្តើម និងសិក្សាស្រាវ ជ្រាវស្វែងយល់ពាក់ព័ន្ធ នឹងច្បាប់ និងលិខិតបទ ដ្ឋានបន្ថែមទៀត ពិសេសវិស័យសំណង់ និងដីធ្លីដោយពិនិត្យ ឱ្យល្អិតល្អន់ ព្រមទាំង ពន្លឿននីតិវិធី ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ ,យកចិត្តទុកដាក់ ក្នុងការកែលម្អ សោភ័ណភាព  អនាម័យបរិស្ថាន និងបន្តអនុវត្តការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធឱ្យបានឆាប់ រួចរាល់តាមផែន ការដែលបានកំណត់។

ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសំដែងការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ វត្តមានថ្នាក់ដឹក នាំនៃក្រសួងរៀប ចំដែនដីនគរូបនីយកម្ម និងសំណង់ និងសូមកោតសរ សើរចំពោះ លោក វ៉ៅ សុខា ប្រធានមន្ទីរចាស់ ដែលកន្លងមក បានដឹកនាំមន្ទីរ ក្នុងការអនុវត្តការងារ តាមតួនាទី ភារកិច្ចរបស់ខ្លួន ដែលបានកំណត់ និងទទួលបាន លទ្ធផលយ៉ាងល្អប្រសើរ។

ដោយឡែក លោក សុទ្ធ ពុទ្ធិម៉ានីន ដែលត្រូវ បានតែងតាំងជា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែបនាពេលនេះ ក៏ជាមន្ត្រីសកម្មការងារ មានចំណេះដឹង និងមានបទពិសោធន៍សម ស្របក្នុងការដឹកនាំ  គ្រប់គ្រង អំឡុង ពេលកន្លងមកផងដែរ។

ក្នុងឱកាសនោះ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានលើកឡើង ដោយវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងខេត្ត មន្ទីរអង្គភាពនានា ពិសេសមន្ទីររៀប ចំដែនដីខេត្តកែប ដែលអនុវត្តការងារ បានល្អប្រសើរ និងបម្រើសេវាជូន ប្រជាពលរដ្ឋ បានឆាប់រហ័ស។

ទន្ទឹមនឹងនេះ លោកក៏បានកោត សរសើរដល់ លោក វ៉ៅ សុខា អតីតប្រធានមន្ទីរ រៀបចំដែនដីចាស់  ដែលកន្លងមកខិត ខំប្រឹងប្រែងអនុវត្ត ការងារសម្រេចបាន លទ្ធផលយ៉ាងល្អ ប្រសើរជូនអង្គភាព។

ចំពោះ លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរដែល ទើបតែងតាំងថ្មី ត្រូវតែខិតខំបន្ត អនុវត្តភារកិច្ចរបស់ខ្លួន ពិសេសការពង្រឹង សាមគ្គីភាពផ្ទៃក្នុង ឱ្យបានកាន់តែ ប្រសើរថែមទៀត ដើម្បីសហការគ្នា ជួយពង្រឹងការងារ លើវិស័យសំណង់ ឱ្យកាន់តែមាន ភាពរីកចម្រើន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *