(ខេត្តស្ទឹងត្រែង)៖ ក្រោយពីបានទទួល ពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋ អំពីករណីចោរ គាស់ផ្ទះយក ទ្រព្យសម្បត្តិអស់ ជាង៣ម៉ឺនដុល្លារមក កម្លាំងកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការ និងបានឃាត់ខ្លួន មុខសញ្ញាជាជន សង្ស័យម្នាក់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បញ្ជូនមកកាន់ទី បញ្ជាការដ្ឋានកង រាជអាវុធខេត្ត ស្ទឹងត្រែងនិងបញ្ជូន ទៅកាន់តុលាការ ចាត់ការបន្តកាល ពីថ្ងៃទី១១មិថុនា ២០២០នេះ។
ប្រតិបត្តិការនេះធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង យោធពលខេមរៈភូមិន្ទ និងជាមេបញ្ជា កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ព្រមទាំងដឹកនាំ បង្ក្រាបផ្ទាល់ដោយ លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអា វុធហត្ថខេត្តស្ទឹងត្រែង ។
ជនសង្ស័យដែល សមត្ថកិច្ចបង្ក្រាប បានឈ្មោះ ប៉ិច ផាណ្ណៈ អាយុ៣៦ឆ្នាំ បានធ្វើសកម្មភាព លួចមាន ស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) និងយកទ្រព្យ សម្បត្តិសរុបជាង ៣៦,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបញ្ចាក់ ថាដោយមានកិច្ច សហការជាមួយ កម្លាំងអាវុធហត្ថខេត្ត ដែលពាក់ព័ន្ធ ទើបឈានទៅឃាត់ខ្លួន ជនសង្ស័យខាង លើបាននៅខេត្ត សៀមរាបតែម្តង។
លោកថាដោយមាន ការអនុញ្ញាតពីលោក ជេត ខេមរា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត ស្ទឹងត្រែង ជំនាញ ការិយាល័យព្រហ្ម ទណ្ឌអាវុធហត្ថខេត្ត បានប្រគល់ជូន ជនរងគ្រោះវិញផងដែរ រីឯជនសង្ស័យ ត្រូវបញ្ជូនទៅកាន់ តុលាការចាត់ការ ផ្តន្ទាទោសតាម និតិវិធីច្បាប់៕