ឃាត់ខ្លួនជនជាតិ ចិន៦នាក់ខណះ ឆ្លងដែនខុសច្បាប់!!

(ខេត្តស្ទឹងត្រែង)៖ ក្រុមជនជាតិចិន ចំនួន៦នាក់រងការ ឃាត់ខ្លួនដោយកម្លាំង នគរបាលការពារព្រំដែន កម្ពុជា-ឡាវខណះ ឆ្លងដែលដោយខុស ច្បាប់តាមច្រករបៀង កាលពីយប់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២០ នៅចំនុចមុខ ប៉ុស្តិ៍អូរស្វាយ នៃវរៈការពារព្រំដែន គោកលេខ៧០១ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរី អូរស្វាយសែនជយ័។

តាមការអោយ ដឹងពីនគរបាល ការពារព្រំដែន គោក៧០១ថាជន ជាតិខាងលើមានចំនួន ៦នាក់ធ្វើដំណើរ មកពីខេត្តព្រះសីហនុតាម រថយន្តឈ្នួល មួយគ្រឿងមកដល់ ខេត្តស្ទឹងត្រែងនៅ វេលាយប់ហើយ ត្រូវបន្តដំណើរ ដោយឆ្លងដែនតាម ច្រករបៀងចូល ទៅប្រទេសឡាវ និងបន្តទៅកាន់ ប្រទេសចិនតែត្រូវ កម្លាំងនគរបាល ប៉ុស្តិ៍ទាមទារកឯក សារពុំមានច្បាស់លាស់ ទើបឃាត់ ខ្លួនបណ្តោះអាសន្នសិន។

នគរបាលការពារព្រំ ដែនដដែលបន្តថា បុរសជនជាតិចិនទាំ ង៦នាក់នោះ រួមមានទី១-ឈ្មោះ HUANG HONGBIN ភេទប្រុស ទី២-ឈ្មោះ ZHU DENGLONG ភេទប្រុស ទី៣-ឈ្មោះ SHI MENGភេទប្រុស ទី៤-ឈ្មោះ ZHANG WEIភេទប្រុស ទី៥-ឈ្មោះ SONG GUOYI ភេទប្រុស និងទី៦-ឈ្មោះ HAOJIANRONG ភេទប្រុសមិន មានលិខិតឆ្លងដែន ឡើយធ្វើដំណើរ ដោយរថយន្តម៉ាក ស្តារិចពណ៌ទឹកប្រាក់ ស្លាកលេខ ព្រះសីហនុ ២C ៩៨០០ បើកបរដោយឈ្មោះ តុំ ច័ន្ទបូរី ភេទប្រុសជន ជាតិខ្មែរមុខរបរ រត់ឡានឈ្នួល មកពីខេត្ត ព្រះសីហនុ។

ស្នងការនគរបាល ខេត្តស្ទឹងត្រែង លោក អូត ស៊ីវុត្ថា បានឲ្យដឹថា ជនជាតិចិនខាងលើ បានបញ្ជូនពីព្រំ ដែនមកដល់ស្នង ការដ្ឋាននគរបាល ខេត្តហើយ ហើយលោក កំពុងរាយការណ៍ជូន ទៅអគ្គនាយកដ្ឋាន ដែររង់ចាំការ ពិនិត្យនិងឯកភាព យ៉ាងណាៗនឹងបន្ត នីតិវិធីថែមទៀត។

លោកបន្តថា ជនជាតិចិនទាំង ៦នាក់ខាងលើមាន លិខិតឆ្លងដែន៥នាក់ លើកលែងតែម្នាក់ ប៉ុណ្ណោះដែលមិនមាន លិខិតឆ្លងដែនដោយ នៅក្នុងការធ្វើដំណើរ តែមួយទើបឃាត់ទាំង អស់គ្នាសិនរង់ចាំការ សម្របសម្រួលពី ថ្នាក់ដឹកនាំខាងលើនឹង ត្រូវអនុវត្តបែប ណាបន្តទៀត។

បច្ចុប្បន្នជនជាតិចិន ទាំង៦នាក់ ខាងលើកំពុងស្ថិត នៅស្នងការដ្ឋាន នគរបាលខេត្តស្ទឹង ត្រែងនៅឡើយទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *