(ខេត្តសឹ្ទងត្រែង)៖ មានករណីផ្ទុះអាវុធ ជាច្រើនគ្រាប់ក្នុងដែន ជម្រកសត្វព្រៃ ធ្វើឲ្យមានការភ្ញាក់ផ្អើ លទាំងយប់ ដល់សមត្ថកិច្ច ក៍ដូចជាពល រដ្ឋរស់នៅក្បែនោះ ដោយមិនដឹង មូលហេតុ គេសង្ស័យថាជាករណី បរបាញ់សត្វក្នុងដែន កំពង់តែគ្រប់គ្រង អភិរក្សដោយអង្គ ការប៊ឺតឡាយ នឹងមន្ត្រីបរិស្ថាន ឧទ្យានុរក្ស។
ហេតុការណ៏នេះបាន កើតឡើងកាល ពីយប់ថ្ងៃទី១០មិថុនា២០២០ ចំណុច UTM06 36244. 15637 41 ភូមិសាស្ត្រ ត្រពាំងអង្ក្រង ភូមិខិស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ទោ ខេង សារុន មេបញ្ជា ការរងយោធភូមិភាគទី១ បានឲ្យដឹង នៅល្ងាចថ្ងៃទី ១១ ខែមិថុនាថា បើតាមការបំភ្លឺ របស់ក្រុមមន្ត្រី ឧទ្យានុរក្ស នៅចំណុចនោះ មានក្រុមជន មិនស្គាល់មុខប្រដាប់ ដោយអាវុធកែច្នៃ បានបាញ់មួយគ្រាប់ មកលើក្រុមល្បាត ដែលកំពុងត្រៀម កម្លាំងដើរយាម កាមពេលយប់ ។
ក្រុមជនល្មើសបាន ឆ្មក់បាញ់ប្រហារមក ចំទីស្នាក់ការរបស់ មន្ត្រីឧទ្យានុរក្ស ចំនួន២គ្រាប់។ដើម្បី ការពារខ្លួន គ្រាដែលក្រុមជន ល្មើសកំពុងបាញ់ សន្ធប់មកលើក្រុម ល្បាតរបស់យើងជា ច្រើនគ្រាប់បន្ថែមទៀត ពេលនោះក្រុមល្បាត យើងក៏បានបាញ់ តបជាច្រើនទៅវិញ, ក្រុមជនល្មើស ទាំងនោះក៏រត់ គេចខ្លួនបាត់ ។
លោក តា ម៉ៅ ព្រះ ដែលធ្វើស្រែចំការ នៅក្បែរនេះ បាននិយាយថា គាត់ បានឃើញ មនុស្សប្រាំបួន នាក់,ប្រដាប់ដោយ អាវុធកែច្នៃគ្រប់ដៃ បានដើរបរបាញ់ សត្វព្រៃ យ៉ាងអនាធិបតេយ្យ បន្សល់ទុកនូវភស្តុតាង សំបកគ្រាប់ ចំនួន១២គ្រាប់ សមត្ថកិច្ចសនិ្នដ្ឋានថា ជាសំបកគ្រាប់ កាំភ្លើងអាកា៤៧ ។
លោក ខេង សារុន បានឲ្យដឹងថា លោកបានចាត់ តាំងកម្លាំងយោធ ភូមិភាគទី១ នៅតាមខ្សែបន្ទាត់ ព្រំដែន ស្ទាក់ចាំមើល សង្ស័យថាជា ប្រជាជនឡាវលួច ឆ្លងដែនចូល មកបរបាញ់សត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ នេះទៀត។លោកថា ចំពោះអ្នកភូមិនៅទីនេះ ពួកគាត់មិនហ៊ាន ប្រព្រឹត្តនោះទេ៕