(ខេត្តស្ទឹងត្រែង)៖ បុរសម្នាក់បានសម្រេច ចិត្តដុតផ្ទះខ្លួនឯងឆេះ ខ្ទេចហ្មត់ខណៈដែល សុំប្រពន្ធដេក ជាមួយហើយប្រពន្ធ មិនអោយដេកជាមួយ ហេតុការណ៏នេះបាន កើតឡើងកាលពីថ្ងៃ យប់ថ្ងៃទី១២មិថុនា ២០២០ស្ថិតនៅ ភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចអោយដឹង ថាករណីដុតបំផ្លាញ ទ្រព្យសម្បត្តិខ្លួនឯងនេះ បង្ករឡើងដោយបុរស ឈ្មោះ ឡត តាន់ ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំ កើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា បុរសខាងលើបាន ផឹកស្រាស្រវឹង ហើយចូលទៅ ដេកជាមួយប្រពន្ធតែ ប្រពន្ធដេញចេញ មិនអោយដេកក្បែ បែជាខឹងយក ភ្លើងទៅដុតផ្ទះរបស់ខ្លួន ទាំងយប់ផ្អើលប្រជាពល រដ្ឋក្បែរខាងតែម្តង។
នគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំសេកុង អោយដឹងថាផ្ទះ រងការឆាបឆេះ ខាងលើមានទំហំ៥ ម៉ែត្រនិងបណ្តោយ៦ ម៉ែត្រធ្វើអំពីឈើប្រក ស្បូវបាំងឬស្សី ក្រាលរនាបឬស្សី ឆេះអស់ទាំងស្រុង មូលហេតុ ស្រវឹងស្រា ខឹងប្រពន្ធមិន អោយដេកជាមួយ។
ក្រោយឆេះផ្ទះហ្មត់ កម្លាំងនគរបាល ប៉ុស្តិ៍ក៍បានឃាត់ខ្លួន បុរសជាម្ចាស់ផ្ទះ ខាងលើចាត់ការ តាមនិតិវិធី ផងដែរ៕ ដោយលោក ឡុងកាន់សំនៀង