(ខេត្តស្ទឹងត្រែង)៖ កាលពីល្ងាចថ្ងៃទី ១៣មិថុនា២០២០ សាកសពបុរស វ័យចំណាស់ម្នាក់ត្រូវ បានគេប្រទះឃើញ ស្លាប់អណ្តែតទឹក បង្កការភ្ញាក់ផ្អើល នៅចំណុចកំពុងសា ឡាងមាត់ទន្លេនៃខេត្ត ស្ទឹងត្រែង។
សមត្ថកិច្ចបានអោយ ដឹងថាជនរងគ្រោះឈ្មោះ ប៊ុន ដន អាយុ៨១ឆ្នាំ រស់នៅភូមិកំភុនឃុំ កំភុនស្រុកសេសាន។ លោកថាពាក់ព័ន្ធ និងករណីនេះបាន កើតឡើងកាលពី យប់ថ្ងៃទី១២មិថុនា ២០២០ ជនរងគ្រោះបាន ទៅនេសាទត្រីដាក់ ម៉ងតែម្នាក់ឯងហើយ បានលិចទូកបណ្តាល អោយស្លាប់នៅ ចំណុចកោះស្លែងភូមិ កំភុនឃុំកំភុនស្រុក សេសានខេត្ត ស្ទឹងត្រែងប៉ុន្តែ សាកសពមិនត្រូវ បានរកឃើញនោះទេ លុះដល់ល្ងាចថ្ងៃ ទី១៣មិថុនាទើប ប្រទះឃើញ សាកសពនៅ ចំណុចខាងលើ។
ក្រោយរកឃើញ សាកសពកម្លាំង ជំនាញបានធ្វើកោសល្យ វិច្ច័យថាលោកតាពិត ជាស្លាប់ដោយ សារការលិចទូក លង់ទឹកពិត ប្រាកដមែន។
បច្ចុប្បន្នជនរង គ្រោះត្រូវបានក្រុម គ្រួសារសាច់ញាតិ នាំយកទៅធ្វើបុណ្យ តាមប្រពៃណីសាសនា។ ដោយលោក ឡុងកាន់សំនៀង