ម៉ូតូ២គ្រឿងបុកគ្នាខ្ទាតចូរថយន្តដឹក ដី កិនចំពាក់កណ្តាលបណ្តាលឲ្យខ្ទេចសព១នាក់និងរបួសធ្ងន់១នាក់

(ខេត្តបន្ទាយមានជ័យ)៖ នេះជារឿងមួយគួរ អោយសោក ស្តាយជាទីបំផុត មានម៉ូតូ២ គ្រឿងបុកគ្នាខ្ទាត  ចូលរថយន្តដឹក ដី កិនចំពាក់កណ្តាល បណ្តាលឲ្យខ្ទេច សព១នាក់និង របួសធ្ងន់១នាក់ កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងនៅចំណុចមុខ ប៉ុស្តិ៍ព្រំដែនដើមកកោះ លើកំណាត់ ផ្លូវជាតិលេខ៥៨ ភូមិអូរនាង សង្កាត់ផ្សារ កណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែងបាន ឲ្យដឹងថាជនរង គ្រោះស្លាប់មាន ញាណ បូរិន ភេទប្រុស អាយុ២០ ឆ្នាំ មានទីលំនៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រោយពីកើត ហេតុហើយសពត្រូវ បានក្រុមគ្រួសារដឹក យកទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី រីឯអ្នករងរបួស មិនស្គាល់អត្តសញ្ញាណ ត្រូវបានដឹក បញ្ជូនទៅមន្ទីរពេទ្យ បង្អែកប៉ោយប៉ែតដីថ្មី ដើម្បីសង្គ្រោះបន្ទាន់។

នគរបាលចរាចរណ៍ បញ្ជាក់ឲ្យដឹងទៀត ថានៅកន្លែងកើត ហេតុគេឃើង២ម៉ូតូ ២បុកគ្នាហើយក៍ បានខ្ទាតចូលកង់ រថយន្តដឹកដីពាក់ ស្លាលលេខ បន្ទាយមានជ័យ ៣A ០៤ ៤៦ បណ្តាលឲ្យ ស្លាប់១នាក់និង១នាក់ ទៀតរងរបួសធ្ងន់។

ចំណែកម៉ូតូ២គ្រឿង និងរថយន្តដែល បង្ករគ្រោះថ្នាក់នេះ ត្រូវបានកម្លាំង ជំនាញចរាចរណ៍ នៃអធិការដ្ឋាន ក្រុងយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយ តាមនិតិវិធីច្បាប់ ៕៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *