(ខេត្តកែប)៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យការងារ ត្រៀមបង្ការ និងសង្រោះមហន្តរាយ ខេត្តក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហត្តរាយ លោក កែន សត្ថា អភិបាលនៃគណៈ អភិបាលខេត្ត លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈប្រតិភូ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកម្លាំង ប្រដាប់អាវុធដែល ជាសមាជិកគណៈ កម្មាធិការ គ្រប់គ្រងគ្រោះ មហន្តរាយខេត្ត លោកស្រីអភិបាល អភិបាលរងក្រុង ប្រធានមន្ទីរ អង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត មេភូមិគ្រប់ភូមិក្នុងខេត្តកែប។
លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានឲ្យដឹងថា នៅ០៦ខែដើមឆ្នាំ២០១៩នេះ ខេត្ត បានជួបនូវគ្រោះ មហន្តរាយ០៦លើក ជាករណីខ្យល់កន្ត្រាក់ ក្នុងនោះក្រុងកែប០១លើក បណ្តាលឲ្យខូចដំបូលផ្ទះ ប្រជាពលរដ្ឋចំនួន៤ខ្នង និង ស្រុកដំណាក់ចង្អើរ០៥លើក បណ្តាលអោយខូចដំ បូលផ្ទះរបស់ប្រ ជាពលរដ្ឋ៥២ខ្នង ។
លោកអភិ បាលខេត្ត បានគូសបញ្ជាក់ ឲ្យឃើញដែរថា នាពេលថ្មីៗ ក្នុងខែសីហា ឆ្នាំ២០១៩នេះ ប្រជា ពលរដ្ឋចំនួន១១គ្រួសារ ក្នុងស្រុក់ដំណាក់ចង្អើរ ខេត្តកែប បានជួបប្រទះនឹង គ្រោះមហន្តរាយ ដោយប៉ើងដំបូងអស់ ផ្ទះចំនួន១១ខ្នង ដោយសារបាតុ ភូតខ្យល់កន្ទ្រាក់ ដែលលាយឡំជា មួយទឹកភ្លៀង កាលពីវេលាម៉ោង ប្រមាណ ៨ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នេះ ជាការឆ្លើយតបទៅ នឹងស្ថានភាព ខាងលើគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ដោយមានការ គាំទ្រពីគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ និងសប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា រួមគ្នាចុះជួយបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត និងមន្ត្រីពាក់ព័ន្ធ គ្រប់ថ្នាក់ ដែលបានយកចិត្តទុក ដាក់អស់ពីកម្លាំង កាយចិត្ត សហការគ្នាបានយ៉ាងល្អ ក្នុងការឆ្លើយតប ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមក ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិ បាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំ ពោះអតីតយុទ្ធជន និងត្រៀមសម្ភារ: ត្រៀមកម្លាំងជំនាញ និងត្រៀមធនធាន បច្ចេកទេស ដើម្បីជួយសង្គ្រោះអោយ បានរហ័ស និងទាន់ពេល វេលាក្នុងករណីមានគ្រោះ មហន្តរាយកើតមានឡើង ជាយថាហេតុ បញ្ហាសំខាន់ គឺត្រូវដឹង ពីដំណោះស្រាយ ឲ្យបានមុន ជាពិសេសអាជ្ញាធរ មានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការ ជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយត បឲ្យបានទាន់ពេលវេលា៕ដោយ លោកសេង ណារិទ្ធ