​នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចបង្រ្កាប រថយន្តដឹកគ្រឿងក្នុង ជ្រូកចម្រុះ ចំនួន៩កេស ស្មើ៥៤០ គីឡូក្រាមយក ទៅកំទេចចោល

(ខេត្តបន្ទាយមានជ័យ)៖ គិតទៅឈ្មួញពូកែ មែនបិទព្រំដែន កម្ពុជា-ថៃ យ៉ាងតឹងរឹងបំផុត ដើម្បីប្រយុទ្ធ ប្រឆាំងនិងជម្ងឺកូវីដ.១៩ នៅតែមានក្រុមឈ្មួញ លួចដឹកគ្រឿងក្នុង ជ្រូកដែលខូចគុណភាព ចំនួន៩កេះស្មើ៥៤០គីឡូ ក្រាមដឹកតាមរថយន្ត ពីប្រទេសថៃដឹកចូល មកខេត្តបន្ទាយមានជ័យ តាមច្រករបៀងត្រូវ បានកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ បង្រ្កាប ចាប់ឃាត់បាននៅ លើផ្លូវកំណាត់ជាតិលេខ៥ ត្រង់ចំណុចចម្ងាយ១០០ម៉ែត្រ ខាងកើតស្ពានទឹកថ្លា ស្ថិតក្នុងភូមិសាស្ត្រ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១និង១៥នាទីកាលពីរសៀល ថ្ងៃទី១៤ខែ មិថុនាឆ្នាំ២០២០ ។

លោកវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ការឃាត់រថយន្តរបស់ ឈ្មួញនេះបានដោយ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ឲ្យកម្លាំងនគរបាល ការិយាល័យជំនាញ ធ្វើការទប់ស្កាត់នូវ រាល់ទំនិញខូចគុណភាព ពិសេសគឺខុសនឹង សារាចរលេខ០៧ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ ជម្ងឺឆ្លង និងវិធានការនៃ អគ្គនាយកដ្ឋាន សុខភាពសត្វនិង ផលិតកម្មសត្វនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគឺនាំចូល ខុសច្បាប់ពីប្រទេស ថៃតាមច្រករបៀងដោយ ខុសច្បាប់និងការដឹក ជញ្ជូនក្នុងប្រទេស កម្ពុជាដោយគ្មានច្បាប់ អនុញ្ញាតិ ហើយខុសនឹងលក្ខណៈ បច្ចេកទេសលើការ វេចខ្ចប់ ដែលជាហេតុបង្ក ផលប៉ះពាល់ ដល់បរិមាណ គុណភាព សុវត្ថិភាពដល់ អ្នកទទួលទាន។

លោកបានបន្តឲ្យដឹងទៀត ថាកម្លាំង​នគរបាល ការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច បានធ្វើការបង្រ្កាប រថយន្តដែលលួចដឹក គ្រឿងក្នុងជ្រូកនោះ ម៉ាកតូយូតា  Srenna ​ពណ៌ផ្ទៃមេឃ ផលិតឆ្នាំ២០០៤ ពាក់ស្កាកលេខ ភ្នំពេញ 2AB.7392​ អ្នកបើកមានឈ្មោះ សាយ ជៀន ភេទប្រុសអាយុ ៥២ឆ្នាំ នៅក្រុងភ្នំពេញ ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួត ពិនិត្យរកឃើញ គ្រឿងក្នុងជ្រូកចម្រុះ ចំនួន៩កេស មាន ទម្ងន់ស្មើ៥៤០គីឡូក្រាម តាមការសាកសួរចម្លើយ ពីឈ្មោះ សាយ ជៀនបានប្រាប់ សមត្ថកិច្ចថា ខ្លួន ស៊ីឈ្នួលដឹកឲ្យគេ ក្នុងតម្លៃ១កេស ៣០.០០០រៀល ពីចំណុចផ្សារត្រី ក្រុងប៉ោយប៉ែត ទៅដល់ក្រុងភ្នំពេញ ហើយគ្រឿងក្នុង ជ្រូកទាំងអស់នេះ បើតាមការឲ្យដឹង ពីអ្នកម៉ូតូឌុប ថាយកមកពីថៃ តាមបច្រក របៀងនៅស្រុកម៉ាឡៃ ។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាការវេចខ្ចប់ គ្រឿងក្នុងជ្រូកទាំងអស់នេះ គឺខុសលក្ខណៈ បច្ចេកទេស ដែលនាំ ឲ្យខូចគុណភាព ។

នៅថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២០នេះផងដែរ កម្លាំងនគរបាលជំនាញ ប្រឆាំងបទល្មើស សេដ្ឋកិច្ច បានសហការជា មួយមន្ត្រីជំនាញការិយាល័យ ពេទ្យសត្វនៃមន្ទីរ កសិកម្មខេត្ត នាំយកគ្រឿងក្នុង ជ្រូកទាំងអស់នេះ ទៅធ្វើការកំទេចចោល ។ ចំណែកអ្នកបើករថយន្ត កម្លាំងនគរបាលនិង រៀបចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតមនិតិវិធីច្បាប់៕៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *