ជនសង័្សយប្រុស ស្រី​ចំនួន០២នាក់ធ្វើ ស​កម្មភាព (ឆក់ទូរស័ព្ឌដៃ)​ ត្រូវអស់ល័ក្ចចប់ អន្ទាក់របស់សមត្ថកិច្ច

(ខេត្តបាត់ដំបង)៖ ជនសង្ស័យប្រុសស្រី ២នាក់ធ្វើសកម្មភាព ឆក់ទូរស័ព្ទគេនិង គេចខ្លួនត្រូវបាន កម្លាំង នគរនបាលក្រុង បាត់ដំបង ធ្វើការឃាត់ខ្លួន ភ្លាមៗកាលពី ព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២០វេលា ម៉ោង០៧និង៣០នាទី នៅចំណុចលើ​ដង ផ្លូវភូមិកំពង់សីម៉ា សង្កាត់​វត្តគរ​ក្រុង បាត់ដំបងខេត្ត បាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ ជួន កក្តដា  ហៅអាម៉ៅ២៦ឆ្នាំ មានទី​លំ​នៅភូមិ ​ជ្រៃកោងសង្កាត់ ស្លាកែតក្រុងបាត់ដំបង ​ខេត្តបា​ត់​ដំបង​ ទី២ឈ្មោះ​ជិន លីកា ភេទស្រី អាយុ១៦ ឆ្នាំ ទី​លំ​នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដបង​។

ក្រោយពីកើតហេតុ កម្លាំងជំនាញឆែកឆេរ និងដកហូតបាន វត្ថុតាងបានរួម មានម៉ូតូចំនួនមួយគ្រឿង។

សត្ថកិច្ចបានប្រាប់អោយ មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាព ឆកទូរស័ព្ទជនរង គ្រោះដែលមានឈ្មោះ ហេង​ សុខលេង​  ភេទស្រី​ អាយុ​ ២៩ឆ្នាំមានទីលំ​នៅ ក្រុមទី០៥ ភូមិខ្សាច់ពោយ​  សង្កាត់វ​ត្តគរ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ខណៈពេលដែល កំពុងឈរនិយាយ ទូរ​ស័ព្ទ​នៅ​លើម៉ូតូ ក្បែរចិញ្ចើមផ្លូវ ​នៅចំណុចកើត ​ហេ​តុខាងលើ។

ជនរងគ្រោះបានប្រាប់ អោយដឹងថាសម្ភារៈ ដែលបានរួមមាន ទូរស័ព្ទដៃ ម៉ាក​Sam Sung ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុ តាងត្រូវបានកម្លាំង នគរបាលក្រុង បាត់ដំបងកសាង សុំនុំរឿងបញ្ជូនខ្លួន ទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *