ចុងស្លាបមាន់នឹងឆ្អឹងមាន់ខូចគុណភាពជាច្រើនគីឡូូក្រាមត្រូវបានសមត្ថកិច្ចជំនាញសហការគ្នាដុតបំផ្លាញចោល

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃ សុក្រ ៧រោច ខែ ជេស្ឋឆ្នាំជូតទោ​ស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ អនុវត្តតាមបទ បញ្ជារបស់ឯកឧត្តម ឧត្តម​សេនីយ៍ទោ (អ៊ុច សុខុន) ស្នងការ នៃស្នងការដ្ឋាន​ នគរបាលខេត្តបាត់ដំបង និងមានការសម្រប សម្រួលពីលោក ( គឺ ប៊ុណ្ណារ៉ា) ព្រះរាជអាជ្ញា រងនៃអយ្យការ អមសាលាដំបូងខេត្ត បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី (ចេង ឡេង )ស្នងការរងផែនការ​ងារប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន ដឹកនាំកម្លាំងនគរបាល ក្នុងការិយាល័យជំនាញ ដែលមានលោក វរសេនីយ៍ទោ យី យក់សាន ជា​នាយការិយាល័យ នគរបាលប្រឆាំងបទ ល្មើស​សេដ្ឋកិច្ចខេត្ត ចូលរួមសហការណ៍ ជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានធ្វើពិធីដុតបំផ្លាញចោលនូវចុងស្លាបមាន់ និងឆ្អឹងមាន់ចំនួន១​,២​៩០គីឡូ ដែលខូចគុណភាព នៅត្រង់ចំណុចទីលាន ចាក់សំរាម ក្នុងសង្កាត់ ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលវត្ថុខូចគុណ ភាពទាំងនេះសមត្ថកិច្ចនគរបាល ចូលរួមជាមួយសមត្ថកិច្ច ជំនាញធ្វើការទប ស្កាត់បានពីក្រុមឈ្មួញ ដែលរកស៊ីនាំចូល ដោយខុសច្បាប់នៅ ចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី​១១ ខែ មិថុនា ឆ្នាំ ២០២០ក្នុង ខណៈក្រុមឈ្មួញ​នាំយក បម្រុងធ្វើចរាចារណ៍ ចែកចាយក្នុងនៅក្នុង ទីផ្សារនាទឹកដី ខេត្តបាត់ដំបង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *