(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលការពារ ព្រំដែនប៉ុស្តិ៍បឹងសាគូ នៃនគរបាល វរការពារព្រំដែន គោកលេខ៩១១ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ បានចុះល្បាត តាមបន្ទាត់ព្រំដែន និងបានចុះបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យ ២នាក់ជា ជនជាតិថៃ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១៧និង០០ នាទីនៅចំណុចផ្ទះ ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ បានប្រាប់អោយដឹង ថាជនសង្ស័យទាំង២នាក់ ជាជនជាតិថៃ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ PATTACHAT KRIT ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃកាន់ លិខិតឆ្លងដែនលេខៈ AA6917469 និងទី២ឈ្មោះ CHINWONGAMORN SAWANYA ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខៈ AA5682330។
ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបានវត្ថុង បានរួមមានម្សៅ ក្រាមសរថ្លាសង្ស័យ គ្រឿងញៀនចំនួន៣១ថង់ ថ្នាំគ្រាប់ពណ៌ ក្រហមប្រភេទយ៉ាម៉ា អក្សរWYចំនួន ០៦ថង់ថ្នាំគ្រាប់ ពណ៌ប៉ៃតង០១គ្រាប់ ជញ្ជីង សំរាប់ថ្លឹង គ្រឿងញៀនចំនួន ០១គ្រឿង កែវ ចំនួន០៣ និងសម្ភារៈសម្រាប់ ជក់មួយចំនួនទៀត។
លោក រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹសាគូ បានបញ្ជាក់ថាករណី ឃាត់ខ្លួនជនសង្ស័យ ខាងលើបានគឺទទួល បានសេចក្តីរាយ ពីប្រជាពលរដ្ឋ ល្អម្នាក់នៅម្តុំចំណុច កើតហេតុខាងលើ ហើយក្នុងភូមិសាស្ត្ររបស់ លោកផងនោះព្រម ទាំងមានការចូល រួមពីម្ចាស់ផ្ទះជួលទៀត ទើបកម្លាំងរបស់លោក អាចឈានដល់ ការឃាត់ខ្លួនជន សង្ស័យបានភ្លាមៗ នៅក្នុងបន្ទប់ជួលតែម្តង។
បច្ចុប្បន្នជនសង្ស័យ ជនជាតិថៃទាំង២នាក់ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍បឹង សាគូបានបញ្ជូនខ្លួន ទៅកាន់អធិការរដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តរ ទៅតានីតិវិធីច្បាប់៕