ស្នងការដ្ឋាន នគរបាលខេត្តកែប បានរៀបចំបិទវគ្គបំប៉ន ពង្រឹងសមត្ថភាព ការងារមន្ត្រីនគរបាល យុតិ្តធម៌

(ខេត្តកែប)៖ នៅព្រឹកថ្ងៃចន្ទទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានអញ្ជើញចូល រួមបិទវគ្គសិក្សាបំប៉ន ពង្រឹងសមត្ថភាព មន្ត្រីនគរបាល យុត្តិធ៌ម រយៈពេល១សប្តាហ៍ ដែលមានសិក្សាកាម ចំនួន៩៧នាក់ ស្រី១៥នាក់ មកពីការិយាល័យ ជំនាញថ្នាក់ខេត្ត និងក្រុង ស្រុក។

ក្នុងពិធីនោះក៏មាន វត្តមានលោក លោកស្រីស្នងការរង នាយ នាយរងការិយា ល័យពាក់ព័ន្ធ និងអធិការនគរបាលក្រុង ស្រុក សរុបចំនួន១១២នាក់ អញ្ជើញចូល រួមផងដែរ ។

តាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ សាន គន នាយការិយា ល័យបណ្តុះបណ្តាលបាន ឱ្យដឹងថា ដោយអនុវត្តតាម ផែនការរបស់អគ្គស្នង ការដ្ឋាននគរបាលជាតិ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត គិតពីដើមឆ្នាំមក ដល់ខែនេះបានបើក វគ្គសិក្សារយះពេលខ្លី (មួយសប្តាហ៍) បានចំនួន៦វគ្គ ដែលមានសិក្ខា កាមចូលរៀន ចំនួន២១៣នាក់ ស្រី៣៥នាក់ ។

មានប្រសាសន៍ ទៅកាន់ពិធី លោកឧត្តមសេនីយ៍ ត្រី សម្បត្តិ​ សុធារដ្ឋ ស្នងការនគរ បាលខេត្តកែប បានជម្រាបជូនពី សភាពការណ៍ សង្គមបច្ចុប្បន្ន និងបានកោតសរសើរ ចំពោះអង្គភាពពាក់ព័ន្ធ ដែលខិតខំ បង្កើតវគ្គសិក្សារៀនសូត្រ ព្រមទាំងធ្វើឱ្យការ សិក្សាក្នុងវគ្គនីមួយៗ មានភាពរលូន សម្រេចបាន ជោគជ័យគ្រប់ៗវគ្គផងដែរ ។

បន្ថែមពីនេះលោកស្នងការ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់សិក្ខាកាម ដែលបញ្ចប់វគ្គសិក្សារយៈ ពេលខ្លីនេះត្រូវយក ចំណេះដឹងទៅបម្រើ ការងារក្នុងអង្គភាព ឱ្យចំគោលដៅ ដើម្បីធានាសម្រេច បានការងារជំនាញ ដែលអនុវត្តប្រចាំថ្ងៃ និងដោះស្រាយ សភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ និងសណ្តាប់ធ្នាប់ សង្គមឱ្យបានល្អ ជូនប្រជាជន ក្នុងមូលដ្ឋាន។

លើសពីនេះ ដើម្បីពង្រឹងរបៀបរបប ការងារឱ្យល្អប្រសើរ បន្ថែមទៀតលោកស្នងការ បានណែនាំដល់ មន្ត្រីកងកម្លាំងទាំងអស់ ត្រូវគោរពឱ្យបានដាច់ ខាតនូវវិន័យរបស់មន្ត្រី កងកម្លាំងនគរបាលជាតិ និងត្រូវចេះសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យ បានល្អផងដែរ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *