កិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តកំពត ប្រចាំខែមិថុនា ឆ្នាំ២០២០

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ច ប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធាន គណៈបញ្ជាការឯកភាព​រដ្ឋបាលខេត្ត។

អញ្ជើញចូលរួមក្នុ ងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញ ចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា  លោក លោកស្រី នាយក នាយករងរដ្ឋ បាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត និងកងកម្លាំងទាំងបី ព្រមជាមួយកង កម្លាំងដែលមានមូល ដ្ឋានក្នុងខេត្តកំពត សរុប ៧៩ នាក់។

កិច្ចប្រជុំបានដាក់ ចេញនូវរបៀបវារៈ រួមមាន៖ ១-ពិនិត្យពិភាក្សាលើ សេចក្ដីព្រាង កំណត់ហេតុគណៈ បញ្ជាការឯកភាព រដ្ឋបាលខេត្ត លើកទី២៥ កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២០។

២-ពិនិត្យពិភាក្សា លើរបាយការណ៍គណៈ បញ្ជាការឯកភាពរដ្ឋ បាលខេត្តប្រចាំខែឧសភា ឆ្នាំ២០២០។

៣-សេចក្ដីរាយការណ៍ របស់លោកស្នងការ នគរបាលខេត្ត ពាក់ព័ន្ធនឹងការងារ អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោគ បញ្ហាគ្រឿងញៀន និងការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

៤-ពិនិត្យពិភាក្សាលើ លិខិតលេខ ០៨១ អ/គ.អ.ឆ.ក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ របស់គណៈកម្មា ធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា ស្តីពីករណីបូមខ្សាច់ លុបអាងស្តុកទឹក ឬស្រែអ៊ូ សម្រាប់ផលិតអំបិល នៅមណ្ឌលបឹងទូក ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

៥-ពិនិត្យពិភាក្សាលើលិខិតលេខ ៩៨៣ MISTI/២០២០ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ស្តីពីសំណើសុំការ អន្តរាគមន៍ក្នុងការចុះ ពិនិត្យ វាស់វែង និងកំណត់ព្រំដីជាក់ស្តែង លើអតីតព្រលាន យន្តហោះ ទំហំ ៥ហិកតា ស្ថិតនៅភូមិអូរតូច  សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ (អតីតក្រសួង ឧស្សាហកម្ម និងសិប្បកម្ម) សម្រាប់ការអភិវឌ្ឍ គម្រោងវិនិយោគពង្រីក ការផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពត និងជួយដោះស្រាយ សំណង់ខុសច្បាប់នៅ លើទីតាំងដីនេះ ។

៦-សេចក្ដីរាយការណ៍របស់ លោក សេង សិរីបុត្រ អភិបាលរងខេត្ត ពាក់ព័ន្ធដីអតីត សកលវិទ្យាល័យនរាយណ៍ ស្ថិតនៅឃុំនរាយណ៍ ស្រុកឈូក។

៧-សេចក្ដីរាយការ ណ៍របស់លោក-លោក ស្រីអភិបាលនៃគណៈ អភិបាលក្រុង ស្រុក ។

៨- ផ្សព្វផ្សាយ លិខិតលេខ ១៣៦៥ សក.នដជ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសាធារ ណការ និងដឹកជញ្ជូន ស្តីពីការទប់ស្កាត់ការ រំលោភចាក់ដីបិទផ្លូវទឹក លូ ប្រឡាយ ព្រែក ស្ទឹង បឹង អូរ ត្រពាំង។

ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញណែនាំ ដល់មន្ទីរអង្គភាពជំនាញ  ពិសេសលោក អភិបាលក្រុង ស្រុក ត្រូវរកវិធានការ ទប់ស្កាត់រាល់សកម្មភាព ទាំងឡាយណាដែលធ្វើ ឱ្យប៉ះពាល់ដល់ ទ្រព្យសម្បត្តិសាធារណៈ ដោយត្រូវការពារទប់ស្កាត់ កុំឱ្យមានករណីចាក់ទន្ទ្រាន លុបដីចំណីព្រែក បឹងបួ អូរ ប្រឡាយ ស្ទឹង ត្រពាំង ដែលជាសម្បត្តិរបស់រដ្ឋ ហើយត្រូវតែថែរក្សា ឱ្យបានស្ថិត ស្ថេរគង់វង្ស៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *