(ខេត្តបន្ទាយមានជ័យ)៖ យោធិនពិការមណ្ឌល ៣១៧តេជោភ្នំឆ័ត្រទទួល អំណោយកាកបាទ ក្រហមកម្ពុជាខេត្ត បន្ទាយមានជ័យ បន្ទាប់ពីពួកគេជួប ការលំបាក់ជីវភាពដែល ជាផលប៉ះពាល់នៃ ការរីករាល ដាល់ជម្ងឺកូវី១៩ ។
លោកឧត្តម សេនីយ៍ទោ អ៊ុក សំអាត នាយកមណ្ឌល យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រឲ្យ ដឹងកាលពីថ្ងៃទី១៦ខែ មិថុនាឆ្នាំ២០២០ ពីធីធ្វើនៅមណ្ឌលភ្នំឆ័ត្រ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ អ៊ុក សំអាតបានប្រាប់ ឲ្យដឹងបន្តថាមណ្ឌល ភ្នំឆ័ត្រនេះមានផ្ទៃដី ៩២០ហិចតា មានស្រះទឹក២ មានអាងទឹក១ វត្ត១ មានដីអង្គ ភាពគ្រប់គ្រង ដីលំនៅដ្ឋាននិង ដីបង្កបង្កើនផល របស់យោធិន សព្វថ្ងៃ ក្នុងមណ្ឌលមាន យោធិនពិការចំនួន ៥៣៧គ្រួសារ មនុស្សរាយ១.៨២៧នាក់ ។
មានអគារារដ្ឋបាលនិង ផ្ទះស្នាក់នៅធ្វើការ ចំនួនឥ១០ ផ្ទះយោធិនដែលសាង សង់រួចនិងស្នាក់នៅចំនួន ៤៣៧ខ្នងនិងផ្ទះ កំពុងសាងសង់ ចំនួ៩៦ខ្នងអណ្តូង ស្នប់ឥ៧៥អណ្តូង និងមានការកសាង សមិទ្ធផលកសាងក្នុង មណ្ឌលឯជាច្រើនទៀត ដែលជាអំណោយរបស់ ប្រមុខថ្នាក់ដឹកនាំ មន្ត្រី សប្បុរសជន ។
ក្រៅពីនោះ មណ្ឌលក៏មានការ ងារមនុស្សធម៌ បន្ថយការខ្វះខាត ការងារជំនឿ ព្រះពុទ្ធសាសនា ជាដើម ។
លោកអ៊ុក សំអាត បានបន្តថា ដោយមានការ យកចិត្តទុកដាក់ ចង្អុរបង្ហាញពីប្រមុខថ្នា ក់ដឹកនាំ និងថ្នាក់ លើតាមឋានានុក្រម ទើបធ្វើឲ្យមណ្ឌល អនុវត្តរាល់ភារកិច្ច បានម៉ឹងម៉ាត់ល្អ ទោះយ៉ាងណា បងប្អូនជន ពិការក៏នៅមានការ ខ្វះខាតបន្តិចបន្តួចដែរ ។
ក្នុងនោះលោកអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថាក្នុងនាម សាខារួមជាមួយក្រុម ការងារទទួលបាន ព័ត៌មានស្តីពីការអភិវឌ្ឍន៍ ឥតឈប់ឈរនៅក្នុង មណ្ឌលហើយឥឡូវនេះ ក៏ទទួលបានផ្លូវក្រាល កៅស៊ូថ្មី១ខ្សែ ពុះកាត់មណ្ឌល ដែលស្ថាបនាដោយ កងវិស្វកម្មកងទ័ពផងដែរ ។
ប៉ុន្តែក្នុងអំឡុងនៃ ការរីករាលដាល នៃជម្ងឺកូវីត១៩ នេះសាខាទទួលសំណូម ពរដែលថា បងប្អូនជួបការ លំបាកជីវភាព ហេតុនេះសាខាបាន នាំយកអំណោយ មនុស្សធម៌កាកបាទ ក្រហមកម្ពុជា ផ្តល់ជូនប្រជា ពលរដ្ឋ យោធិនពិការ ចំនួន៥២០ គ្រួសារ នៅក្នុងមណ្ឌល អភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រនាពេលនេះ ។
អំណោយមនុស្សធម៌ សម្រាប់ចែកជូន រួមមាន អង្ករ ចំនួន៦,២៥០ គីឡូក្រា ត្រីខកំប៉ុង ចំនួន ២៧៨យួរ ប្រេងឆា ចំនួន ២៥០ យួរ ទឹកត្រីដប ចំនួន ៧៥០ យួរអាវយឺត រោងចក្រ ចំនួន ៥០០ អាវ ។
ជាមួយគ្នានោះ លោកអភិបាលក៏ បានឧបត្ថម្ភថវិកា កសាងព្រះវិហារកំពុង កសាងក្នុងភូមិតេជោ ភ្នំឆ័ត្រ ស៊ីម៉ង់ ១៥តោន និង ថវិកា ៥០០ដុល្លានិងសាខា ជួយ៥០០ដុល្លាផងដែរ ។
លោកអ៊ុំ រាត្រី បានរំលឹកពី គុណបំណាច់នៃពលី កម្មរបសើបងប្អូនកន្លង មកចំពោះជាតិ មាតុភូមិនិង ប្រជាពលរដ្ឋជំនាន់ ក្រោយមិនអាច បំភ្លេចបានឡើយ ។ លោកក៏ផ្តាំផ្ញើរថ្នាក់ ដឹកនាំនិងយោធិន ពិការ បន្តគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិ បាលដែលដឹកនាំ ដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។
នោះបងប្អូនរៀម ច្បងនឹងទទួលបានមក វិញនូវការយក ចិត្តទុកដាក់ ការឧបត្ថម្ភគាំទ្រ និងលើកកម្ពស់ សុខុមាលភាព ជីវភាព ។ លោកអ៊ុ រាត្រី ក៏ណែនាំឲ្យបង ប្អូនបន្តថែរក្សា ការពារសុខភាព អនុវត្តឲ្យបាន ខ្ជាប់ខ្ជួនតាមវិធាននិង ការណែនាំរបស់ក្រសួង សុខាភិបាលលើការរីក រាលដាលនៃជម្ងឺកូវីត១៩ ក៏ដូចជម្ងឺ និងមេរោគផ្សេងទៀត ។
ក្នុងនោះ ហាមបងប្អូនពិសារ ស្រាថ្នាំចិនសែយី ហោតាំងគួយ ដែលបង្កពុល និងចំណីអាហារឯ ទៀតដែលគ្មាន ប្រភពឬអនាម័យ ច្បាស់លាស់ផងដែរ ៕