ថៃ ​ឃាត់​ពលករ​ខ្មែរ​ ជាង​២០​នាក់ ដែល​លប​ឆ្លង ដែន​ខុសច្បាប់ នៅ​ស្រុក​អារញ្ញ

(ប្រទេស​ថៃ)៖ ពលករ​ខ្មែរ​ប្រមាណ​ ជាង​២០​នាក់ ត្រូវ​កម្លាំងយោធា ​ការពារ​ព្រំដែន​ថៃ ក្នុង​អង្គភាព​កង​ រយ​លេខ ១២០៦ ធ្វើការ​ឃាត់ខ្លួន​ដើម្បី​ ឲ្យ​វិលត្រឡប់​មក កាន់​ស្រុកកំណើត​វិញ ស្រប​ពេលដែល ​មេរោគ​កូ​វីដ-១៩ កំពុង​រាតត្បាត​ខ្លាំង។ ខណៈ​ពលករ​ខ្មែរ​ទាំងនេះ លប​ឆ្លងដែន​បម្រុង ​ចូល​ទៅ​រក​ការងារ​ ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។​

​យោង​យោងតាម របាយការណ៍ដែល សារព័ត៍មានទទួលបាន ​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២០ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា មាន​ពលករ​ខ្មែរ ​មួយ​ក្រុម​ត្រៀម​លប ​ឆ្លងដែន​ចូល​ទៅ​ក្នុង​ ទឹកដី​ថៃ តាម​ចំណុច ​ឃុំ​ផាន​សឹក ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ រួចមក កម្លាំង​វរៈ​ការពារ ​ព្រំដែន​លេខ​១២ របស់​ថៃ បាន​បញ្ជា​ទៅ ​កម្លាំង​កង​រយ​លេខ ១២០៦ ដើម្បី​ឲ្យ​ចេញ​ប្រតិបត្តិការ​ ពិនិត្យ​ស្ថានភាព ​ជាក់​ស្ដែង។

នៅ​ពេល​នោះ​ដែរ កម្លាំងយោធា​ថៃ បាន​ចេញ​ល្បាត ​តាម​បណ្ដោយ ​ផ្លូវ​សារី​ភិន ដែល​ជា​ផ្លូវ​ស្ថិត នៅ​តាម​បណ្តោយ​ ខ្សែ​បន្ទាប់​ព្រំដែន ថៃ-កម្ពុជា និង​មាន​ចម្ងាយ​ ពី​ខ្សែបន្ទាត់​ប្រមាណ ​៥០០​ម៉ែត្រ ក៏បាន​ឃើញ​ក្រុម ​ពលករ​ខ្មែរ​មួយក្រុម បាន​និង​កំពុង នាំគ្នា​លប​ដើរ​ ចេញពី​ព្រៃរបោះ បម្រុង​ឡើង​ទៅ លើ​ផ្លូវ​ធំ ទើប​ធ្វើការ ​ស្ទាក់​ចាប់​តែម្ដង ​ដើម្បី​ត្រួតពិនិត្យ។​

​នៅ​ទី​នោះ​គេ​សង្កេត ​ឃើញ​មាន​ពលករ​ខ្មែរ ​សរុប​ចំនួន​២១​នាក់ ក្នុងនោះ​ស្រី៦​នាក់ ហើយ​ម្នាក់ៗ​គ្មាន​ ច្បាប់​អនុញ្ញាត​ឡើយ។ ​ពួកគេ​បាន​សារភាព​ថា ពួកគេ​មានបំណង ​ចូល​ទៅ​ធ្វើការ​នៅ​ កន្លែង​ដែល​ធ្លាប់​ ធ្វើ​នា​ពេល​កន្លងមក គឺ​នៅ​ក្នុង​ទីក្រុង​បាងកក និង ក្នុង​ខេត្ត​ឈុន​បុរី ព្រោះ​គ្មាន​ការងារ​ធ្វើ ទើប​នាំគ្នា​លប​ឆ្លងដែន ដោយមាន​គ្នា​ច្រើន ប៉ុន្តែ​ត្រូវ​បាន​រត់​បែក ​គ្នា​អស់​ខ្លះ​ហើយ។ ទីបំផុត​ ពួកគេ​ ត្រូវបាន​កម្លាំង​យោធា​ថៃ នាំខ្លួន​យក​ទៅ​កាន់ ​អង្គភាព​កង​រយ​លេខ ១២០៦ ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ពិនិត្យ​ទាំង​សុខភាព ព្រោះ​បច្ចុប្បន្ន​ មានការ​រឹតបន្តឹង ដោយសារតែ​ជំងឺ​កូ​វីដ-១៩ នៅ​មិនទាន់​ ធូរ​ស្រាល​នៅឡើយ៕ ដោយលោក មួនរិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *