កសិផលធម្មជាតិខ្មែរ ដែលដឹកយក លក់អោយថៃ ត្រូវបានគេ កំណត់អោយ «បង់ភាសុី»

(ខេត្តបាត់ដំបង)៖ ភោគផលធម្មជាតិរបស់ខ្មែរ  ដែលបានដឹកឆ្លងកាត់ ច្រកព្រំដែនក្នុងគោល បំណងយកទៅលក់ នៅក្នុងទីផ្សាររបស់ ប្រទេសថៃត្រូវបានកុង ត្រូលក្រោមឆ័ត្រដែល ស្ថិតនៅក្បែច្រក ព្រំដែនកំណត់ អោយបង់ភាស៊ី  ដែលវាគឺជារឿងមួយ គួរអោយអស់សំណើច ព្រោះការទាមទាអោយ បង់ភាស៊ីឬបង់ពន្ធគឺ គេច្រើនធ្វើទៅលើ ទំនិញដែលនាំចេញពី ប្រទេសថៃចូលមកកម្ពុជា ប្រហែលជាសមជាង ។

ការដាក់ទីតាំងឈរ ជើងនៅក្រោមម្លប់ ឆ័ត្ររបស់កម្លាំង ពិសេសនេះគឺស្ថិតនៅ ចម្ងាយប្រមាណ៥០  ម៉ែត្រពីមាត់អូរព្រំដែន គឺនៅមាត់ច្រកអន្តរ ជាតិដូងស្ថិតក្នុងភូមិ សាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។ដោយគេនៅឈរលាយឡំ ជាមួយនឹងកម្លាំង អន្តោប្រវេសន៍ផង កម្លាំងគយផងនិង កម្លាំងចម្រុះផ្សេងៗ ទៀតផងដែរគឺនៅមាត់ ច្រកទ្វាអន្តរជាតិតែ មួយដើម្បីទាយកភាស៊ី ពីរថយន្តដឹកទំនិញ នានាទាំងការនាំចេញ  និងការនាំចូល ។

ស្ត្រីជអាជីវករមួយរូប ដែលមានទីលំនៅ ក្នុងភូមិសាស្ត្រស្រុក សំពៅលូនបានបញ្ជាក់ ប្រាប់ភ្ញាក់ងារយក ព័ត៍មានកាលពីរសៀល ថ្ងៃទី១២ម្សិលម៉ិញនេះថា ជាទូទៅគាត់តែងតែ នាំយកនូវភោគផល ធម្មជាតិរបស់ខ្មែរ ទៅលក់នៅក្នុងទីផ្សារ របស់ប្រទេសថៃ ដែលស្ថិតនៅក្បែរ ច្រកព្រំដែនអន្តរជាតិដូង គឺនៅក្នុងផ្សារ (បានឡែម ) ព្រោះវាគឺជាភោគផល ធម្មជាតិក្នុងស្រុក របស់ប្រទេសកម្ពុជា ។

ស្ត្រីរូបនេះបានបន្តថាថ្មីៗ នេះគាត់បានដឹកផ្លែពង្រ និងផ្លែក្រសាំងដើម្បី យកទៅលក់ក្នុងផ្សារ ថៃដូចសព្វមួយដង ប៉ុន្តែពេលទៅដល់ក្បែ មាត់ច្រកស្រាប់តែមាន បុរសម្នាក់ដែលឈរ នៅក្រោមឆ័ត្រលាយ ឡំជាមួយនឹងសមត្ថកិច្ច ដែរនោះបានអះ អាងថាខ្លួនគេ គឺជាក្រុមភាស៊ីមកពី ខេត្តព្រមទាំងបានកំណត់ អោយគាត់បង់ភាស៊ី ទៅលើទំនិញដែល គាត់ត្រៀមដឹកឆ្លង​ដែននោះ ។

ដោយទ្រាំមិនបានគាត់ ក៏សួរសំណួរទៅវិញថា ផ្លែឈើទាំងនេះគឺជា របស់ធម្មជាតិខ្មែរហើយ នេះក៏មិនមែននាំ ចូលពីក្រៅប្រទសថៃ គឺគាត់ដឹកចេញទៅលក់ នៅក្នុងផ្សារថៃវា មានតែភាស៊ីខាង ភាគីថៃទេដែល ត្រូវទាមទាវាមិនគួរ ខាងខ្មែរទាមទាដែរ នោះទេហើយម៉្យាងទៀត គាត់ក៏ត្រូវបង់ទៅលើ ប៉ូលិសច្រកអន្តោ ប្រវេសន៍ច្រកនិង គយច្រកជាដើមលុះ ឆ្លងទៅដល់ខាងថៃ ក៏ត្រូវបង់ម្តងទៀត រួមជាមួយនិង ភាស៊ីថៃផងដែរ ។

នៅព្រឹកថ្ងៃទី ១៣ខែមិថុនា នេះ លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានបញ្ជាក់យ៉ាង ច្បាស់ថា គឺមិនអាចមាន ដាច់ខាតព្រោះវា ជាការនាំចេញ នូវកសិផល ធម្មជាតិរបស់ខ្មែរ ទៅកាន់ទីផ្សារបរទេស ដូច្នេះភាស៊ីមិនមាន សិទ្ធិទៅធ្វើបែបហ្នឹង នោះទេគឺមានសិទ្ធិ យកនៅបេនតែប៉ុណ្ណោះ បើទោះបីជាភាស៊ី នោះថ្នាក់ស្រុកឬ ថ្នាក់ខេត្តក៏ដោយ ។

ជាចុងក្រោយលោក បានសង្កត់ធ្ងន់ថាលោក នឹងចាត់កម្លាំងមន្ត្រី របស់លោកអោយចុះ ទៅពិនិត្យមើល ដើម្បីចង់ដឹង ថាតើលោកភាស៊ី ដែលមកឈរ នៅក្រោមឆ័ត្រ លាយឡំជាមួយនិង សមត្ថកិច្ចនោះមាន ប្រភពចេញមកពីណា ងាយស្រួលមាន វិធានការតាមផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *