បុរស់ម្នាក់ត្រូវបានគេប្រទះឃើញជាប់ក្រលៀតថ្មក្នុងរូងភ្នំក្រោយសាលារៀនហុងទឹកក្រោយពីបាត់ខ្លួន៣ថ្ងៃ៤យប់ក្នុងស្រុកភ្នំព្រឹក

(ខេត្តបាត់ដំបង)៖ បុរសម្នាក់បាត់ខ្លួនអស់ រយៈពេល៤ថ្ងៃត្រូវ បានគេប្រទះឃើញ ជាប់និងក្រលៀតថ្ម ក្នុងរូងភ្នំមួយកន្លែង ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំព្រឹករួមទាំង ប្រជាពលរដ្ឋជួយអន្តរាគមន៍ ហេតុការដ៏ភ្ញាក់ផ្អើល នេះកើតឡើងកាលពី ព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ ២០១៩នៅក្នុងរូងថ្មក្រោយ សាលាបឋមសិក្សាហុង ទឹកស្ថិតក្នុងភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើត ហេតុបានអោយ ដឹងថាជនរងគ្រោះ ជាប់នៅក្នុងក្រលៀត ថ្មនេះមានឈ្មោះ សុំ បូរ៉ា ភេទប្រុសអាយុ២៩ឆ្នាំរ ស់នៅក្នុងភូមិឃុំកើត ហេតុខាងនិងបានឡើង ភ្នំរកអាចម៍សត្វក្រជៀវ និងបានបាត់ខ្លួនអស់រយៈពេល៣យប់៤ថ្ងៃមក ហើយស្រាប់តែគេ ប្រទះឃើញ ជាប់ក្រលៀតថ្ម ក្នុងរូងភ្នំតែម្តងទៅ។

ចំណែក ខាងសមត្ថកិច្ចមិនបានបញ្ជាក់ពីហេតុនោះឡើយគ្រាន់តែទទួលព័ត៌មានថាបុរស់ខាងលើជាប់ក្នុងរូងភ្នំភ្លាមទើបនាំកម្លាំងចុះមកដល់កន្លែងកើតហេតុភ្លាមតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ  អ្នកសារព័ត៌មានយើង មិនអាចសុំការបញ្ជាក់ ពីកម្លាំងនគរបាល ណាមួយ បាននោះទេ  ដោយសារតែនគរបាលម្នាក់ៗខ្លាចខុសវិន័យរបស់កងកម្លាំង ព្រោះ  កាលពីថ្ងៃទី ១ ខែ សីហា  ឆ្នា ២០១៩កន្លងទៅថ្មីៗនេះ ផេកផ្លូវការរបស់លោកស្នងការ អ៊ុច សុខុន បានធ្វើការ ព្រមានដល់កងកម្លាំងនគរបាលទាំងអស់  មិនត្រូវផ្តល់ព័ត៌មានផ្ទៃក្នុង  ឬព័ត៌មានផ្សេងៗ  ទៅអោយតតីយជន  ដោយគ្មានការអនុញ្ញាត  បើនគរបាលរូបណាហ៊ានបំពាននឹងបទបញ្ជានេះ  នឹងត្រូវដាក់ទណ្ឌកម្ម តាមមាត្រាលេខ ០០៦ របស់កងកម្លាំង ។

ដូច្នេះហើយបានជាមួយរយៈចុងក្រោយនេះ គេសង្គេតឃើញថា  មន្ត្រីនគរបាលម្នាក់ៗ  ហាក់មានការព្រួយបារម្ភខ្លាចខុសនឹងវិន័យ  ហើយត្រូវទទួលទណ្ឌកម្ម  បើទោះបីជាព័ត៌មានដែលជាស្នាដៃរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើស  ឬចាប់ខ្លួនចោរប្លន់ក៏ដោយ  ក៏សមត្ថកិច្ចជំនាញមិនហ៊ានផ្តល់អោយ

អ្នកសារព័ត៌មានដែរ ( ខ្លាចខុស ) ។

បច្ចុប្បន្នគេសង្គេតឃើញថា  សមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន  ពិសេសស្ថាប័ន ពាក់ព័ន្ធ រួមជាមួយនឹង ប្រជាពលរដ្ឋ  កំពុងរកដំណោះស្រាយដើម្បីយកជនរងគ្រោះ  ចេញពីល្អាងថ្ម ដ៏តូចចង្អៀតនេះ  ព្រោះនៅពេលនេះជនរងគ្រោះមានសភាព ទន់ខ្សោយខ្លាំង ណាស់ហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *