ខេត្តបាត់ដំបង៖ អនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន ន គរ បាល ខេត្តបាត់ដំបង ព្រម ទាំងអនុវត្តតាមការណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី18,19,20 ខែមិថុនា ឆ្នាំ2020នេះ ស្ថិតក្នុងភូមិសាស្រ្តឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុក បានចុះអនុវត្តដីកាបង្គាប់អោយនាំខ្លួន លេខ 392,394,396,398 និងលេខ443 ត.ព្រ ចុះថ្ងៃទី25ខែឧសភា ឆ្នាំ2020 និងថ្ងៃទី08ខែមិថុនា ឆ្នាំ2020 ដោយលោក រ៉ែម សុភក្តិ និងលោក ជុំ សង្វា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ ដំបង អនុវត្តលើជនត្រូវចោទចំនួន5រូប:
1/ឈ្មោះ ខង ឃួម ហៅកុត ភេទប្រុស អាយុ26ឆ្នាំ មានទីលំនៅ ភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡខេត្តបាត់ដំបង។2/ឈ្មោះ ឆន សំណាង ហៅតូ ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ។3/ឈ្មោះ សែ មួយស៊ូ ហៅជ័យ ភេទប្រុស អាយុ23ឆ្នាំ រស់នៅភូមិគាស់ក្រឡ ឃុំស្រុកគាស់ក្រឡ។4/ឈ្មោះ លន់ រាជា ភេទប្រុស អាយុ26 រស់នៅភូមិគាស់ក្រឡ ឃុំស្រុកគាស់ក្រឡ។5/ឈ្មោះ សួន ធារិទ្ធ ហៅប្រុស ភេទប្រុស អាយុ17ឆ្នាំ រស់នៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ដែលជនទាំង5ខាងលើនេះត្រូវបានចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅ ភូមិសាស្រ្តឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី09 ខែមេសា ឆ្នាំ2020 និងថ្ងៃទី12 ខែឧសភា ឆ្នាំ2020។
ក្រោយពេលអនុវត្តរួចកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋានបាន រៀបចំបញ្ជនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាម នីតិវិធី៕(សឿន វ៉ាន់ម៉ាន់លី)