សម្ភារៈសិក្សាជាច្រើន ត្រូវបានផ្តល់ជូនសិស្សានុសិស្ស សម្រាប់អបអរក្នុងទិវាកុមារអន្តរជាតិ ១មិថុនា

(ខេត្តកែប)៖ សម្ភារ:សិក្សា មានដូចជាប៊ិច សៀវភៅ ខ្មៅដៃ និងសម្ភារៈផ្សេងទៀត ត្រូវបានចែកជូនដល់  សិស្សសាលាបឋម សិក្សាចំនួន៣ គឺសាលាបឋមសិក្សា ព្រៃតាកុយ សាលាបឋមសិក្សា ត្រពាំងឈូក និង សាលាបឋមសិក្សា ចំការស្វាយ ដែលពិធីនេះធ្វើ ឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណ សាលាបឋមសិក្សា ព្រៃតាកុយ ស្ថិតក្នុងាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោក ងិន ងិនដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ពិធីនេះបានរៀបចំឡើង ដើម្បីអបអរសាទរនៃការរៀប ចំទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧១  ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា លើកទី ១៩ និងទិវាកុមារកម្ពុជា​ ២០២០។

បន្ទាប់ពីបានអានសារ លិខិត​របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ស្តីពី​ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី៧១ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២ មិថុនា លើកទី១៩ និងទិវាកុមារកម្ពុជា​ ២០២០ រួចមក លោក ងិង ងិងដា មានប្រសាសន៍ថា  កុមារគឺជាធនធាន មនុស្សជាទំពាំងស្នង ឫស្សីដែលមិនអាចខ្វះ បានសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិនា ពេលអនាគត ហេតុនេះហើយ យើងត្រូវតែផ្តល់កិច្ចការពារ និងអភិវឌ្ឍកុមារ ឲ្យបានល្អប្រសើរ។

ការអប់រំ ការពារគឺជាភារកិច្ចយ៉ាង សំខាន់ដែលតម្រូវឲ្យមាន ការអនុវត្តតាមបែប ពហុវិស័យ មិនមែនតែ វិស័យអប់រំម្នាក់ឯងនោះទេ គឺត្រូវមានការតាមដាន ការពង្រឹង និងពង្រីកសេវាអប់រំ និងថែរក្សាសុខភាពអានាម័យ ដោយផ្តោតជាពិ សេសលើកុមារ ដែលរងគ្រោះ និងងាយរងគ្រោះ សំខាន់ជាងនេះ គឺទប់ស្កាត់ការ ចម្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ និងចម្លងទៅកុមារ។

លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំទប់ស្កាត់អំពើ ហិង្សាលើកុមារ ដូចជាការលើក កម្ពស់ការយល់ដឹង របស់សារធារណជនលើកុមារ បណ្តុះបណ្តាល អាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរ ឥរិយាបថសង្គម ការអប់រំឪពុកម្តាយ ក្នុងការថែទាំកុមារ តាមបែប វិជ្ជមានជំនាញ និងការដោះស្រាយបញ្ហាស ម្រាប់ប្តីប្រពន្ធផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *