(ខេត្តកំពត)៖ មនុស្សម្នាក់បាន ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ និងពីរនាក់ទៀតបាន រងរបួសធ្ងន់ ស្រាល ដោយសារជួប ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ ខណៈម៉ូតូនិង សាមឡដឹកឥវ៉ាន់ បានប៉ះទង្គិច គ្នាយ៉ាងពេញទំហឹង លើកំណាត់ ផ្លូវជាតិលេខ៣១។
គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅ វេលាម៉ោង៧និង ៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចទីបញ្ចុះ សពសមាគម ជនជាតិចិន ស្ថិតក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពព័ត៌មាននៅ កន្លែងកើតហេតុ បាននិយាយថា មុនពេលជួបហេតុ ការណ៍ដ៏អាក្រក់នេះ គេឃើញយុវជន ពីរនាក់ជិះម៉ូតូ១គ្រឿង ម៉ាកអ៊ិចសិនទ័រ យ៉ាងលឿនមកពីទិស ខាងលិចទៅកើត លុះមកដល់កន្លែង កើតហេតុស្រាប់តែ ជ្រុលចង្កូតទៅបុក ជាមួយសាមឡផ្ទុក ទំនិញដែលបើកបរមក ពីកើតទៅលិច ទិសដៅបញ្រ្ចាសគ្នា ដ៏ពេញទំហឹង បណ្តាលឱ្យអ្នកបើក បរម៉ូតូបែកក្បាលស្លា ប់ភ្លាមៗមួយរំពេច ចំណែកអ្នករួមដំណើរ រងរបួសធ្ងន់សល់ តែដង្ហើមចង្រិត។ ដោយឡែកអ្នកបើក សាមឡគ្រាន់តែ រងរបួសស្រាលប៉ុណ្ណោះ។
ទាក់ទិននឹងករណី គ្រោះថ្នាក់ខាងលើ មន្ត្រីនគរចរាចរណ៍ ស្រុកកំពង់ត្រាចបានឱ្យដឹងថា ហេតុការណ៍ គ្រោះថ្នាក់បណ្តាល ឱ្យមានមនុស្សស្លាប់ បាត់បង់ជីវិតនេះ ផ្តើមឡើងដោយ សារការបើកបរប្រើប្រាស់ ល្បឿនយានយន្តហួសកំណត់ ទើបបង្កឱ្យកើត មានសោកនាដកម្ម យ៉ាងធ្ងន់ធ្ងរបែបនេះ។
សមត្ថកិច្ចដដែល បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ សេង ទូច ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកអ្នករួមដំណើរ ឈ្មោះ ស៊ឹម ឡាយ ភេទប្រុស អាយុ២១ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិ កោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ដោយឡែកអ្នក បើកបរសាមឡ (រថយន្តច្នៃ) មានឈ្មោះ គង់ ម៉ាង ភេទប្រុស អាយុ៤១ឆ្នាំ (របួសស្រាល) រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច។
បច្ចុប្បន្នយុវជនដែល ស្លាប់ត្រូវបានក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីចាត់ចែងធ្វើបុណ្យតាម ប្រពៃណី។ រីឯអ្នករងរបួសត្រូវបានដឹក បញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។ចំណែកមធ្យោបាយ ពាក់ព័ន្ធត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុកនៅក្នុ ងអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រាច សម្រាប់ដោះ ស្រាយគ្នានៅពេលក្រោយ៕