(ខេត្តកែប) ៖ វិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្ម និង ស្រាវជ្រាវនៃក្រសួង ពាណិជ្ជកម្ម សហការជាមួយ មន្ទីរពាណិជ្ជ កម្មខេត្តកែប នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ បានរៀបចំវគ្គបណ្តុះ បណ្តាល ស្តីពី ការប្រេីប្រាស់ច្បាប់ កម្មសិទ្ធិបញ្ញា ដេីម្បីជំរុញការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តកែប ក្រោមអធិបតីភាព លោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានវិទ្យា ស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ និងមានការ អញ្ជើញចូលរួមពី លោក លោកស្រី មន្រ្តីរាជការ សិប្បករ សិស្សសាលា ដុនបូស្កូ សរុបជាង ៦០ នាក់។
លោក ព្រុំ គន្ធិ អភិបាលរងខេត្ត មានប្រសាសន៍ថា ដោយមានការយក ចិត្តទុកដាក់ពីរាជ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹក នាំខេត្តកែប បានខិតខំស្ថាបនា កសាងផ្លូវជាច្រេីនខ្សែ ដេីម្បីទាក់ទាញភ្ញៀវ ទេសចរ និង វិនិយោគិន ដេីម្បីមកវិនិ យោគក្នុងខេត្តកែប ក្នុងនោះក៏មានក្រុមហ៊ុន អានកូ ដែលផ្តោតទៅលេី ទឹក ភ្លេីង និង ផ្លូវថ្នល់។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលនៅ ព្រឹកនេះមានសារៈសំខាន់ ណាស់សម្រាប់សិក្ខាកាម ដែលមកទទួល យកការអភិវឌ្ឍន៍ចំណេះ ដឹងក្នុងនាមជា មន្រ្តីរាជការ ដើម្បីគ្រប់គ្រង និង អាចចូលរួមចំណែកកសាង និងអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ ប្រទេសកម្ពុជាឲ្យមានកំណើន បន្តទៅមុខទៀត។
កំណើនសេដ្ឋកិច្ច របស់កម្ពុជា គឺរួមចំណែកយ៉ាង សំខាន់ពីសហ គ្រាសធុនតូច និងមធ្យម ដែលតម្រូវឲ្យ ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុង ការកសាងសមត្ថភាព ចំណេះដឹង ជូនសហគ្រាសធុនតូច និងមធ្យម បន្ថែមទៀត។
ក្នុងឱកាសនោះ លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានវិទ្យា ស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្ម និងស្រាវជ្រាវ គូសសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈ មួយព្រឹកនេះនឹងផ្តល់នូវ ចំណេះដឹងចាំបាច់ មួយចំនួនដល់សិក្ខា កាមទាំងអស់ ដូចជា ការយល់ដឹង អំពីច្បាប់កម្មសិទ្ធិ បញ្ញាលេីការគ្រប់គ្រង សហគ្រិនភាព សហគ្រាសធុនតូច និង មធ្យម ការយល់ដឹងពីច្បាប់ ស្តីពីសហគ្រាស ពាណិជ្ជកម្ម នីតិវិធីនៃការ ចុះបញ្ជីពាណិជ្ជកម្ម ពាណិជ្ជសញ្ញា និងនីតិវិធីពន្ធ ដារជាដើម។
ទន្ទឹមនឹងនោះដែរ លោក សួន វិជ្ជា បានជម្រាបជូន សិក្ខាកាមទាំងអស់ អំពីកិច្ចខិតខំ ប្រឹងប្រែងរបស់ ក្រសួងពាណិជ្ជកម្មកន្លង ដើម្បីជំរុញ កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទាក់ទាញការ វិនិយោគពីបរទេសចូល មកក្នុងព្រះរាជា ណាចក្រកម្ពុជា ដូចជា បានខិតខំសម្រួល ពាណិជ្ជកម្មដោយលុប បំបាត់នូវការិយាល័យ ធិបតេយ្យ កាត់បន្ថយនូវបែប បទនាំចេញនាំចូល និងលើកទឹកចិត្ត សហគ្រាសធុនតូច និងមធ្យម ធ្វើការនាំចេញ ដោយបានកសាងច្បាប់ និងបទប្បញ្ញាត្តិនានា ដើម្បីធានាឱ្យបាននូវការប្រកួត ប្រជែង និងលក្ខខណ្ឌទីផ្សារមួយ ដែលប្រកប ដោយសេរី និងយុត្តិធម៌។
ជាមួយគ្នានេះដែរ លោក សួន វិជ្ជា ក៏បានលើកទឹក ចិត្តឲ្យសិក្ខាកាមទាំង អស់ខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ទទួលយក ចំណេះដឹង និងបទពិសោធន៍ ដែលវាគ្មិន របស់ក្រសួងពាណិជ្ជកម្ម ចែករំលែកជូន នៅក្នុងវគ្គបណ្តុះ បណ្តាលនេះ៕ ដោយលោក សេង ណារិទ្ធ