ជនសង្ស័យចំនួន ៣នាក់ត្រូវបានកម្លាំង នគរបាលស្រុកមោង ឫស្សីឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយ គ្រឿងញៀន

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសនៃអធិការ ដ្ឋាននគរបាលស្រុក មោងឫស្សីសហការណ៍ជា មួយកម្លាំងរដ្ឋបាលមោង ចុះបង្ក្រាបករណីជួញ ដូរនិងប្រើប្រាស់គ្រឿងញៀន មួយកន្លែងនិង ឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់កាល ពីរសៀលថ្ងៃទី០៦ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង១៧និង ១៥នាទីស្ថិក្នុងភូមិ ដើមដូងឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាជនសង្ស័យ ទាំង៣នាក់ដែល កម្លាំងជំនាញឃាត់ខ្លួន បានទី១ឈ្មោះ  លឿត សំណាង ហៅយឿន ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទី២ឈ្មោះគឹម ចំរើន ហៅគោ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិព្រៃព្រុំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី៣ឈ្មោះ វ៉ាន់ ណាវី  ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិវត្តលៀប  សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

កម្លាំងជំនាញរឹបអូស បានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាស្ទិចពណ៌  សថ្លាចំនួន០៣កូនថង់ មានទម្ងន់ស្មើ២ ៨, ៦៨ក្រាមទូរស័ព្ទដៃ  និងដែកកេះ ចំនួន០២គ្រឿង និងថង់សំរាប់ច្រក  និងឧបករណ៍ ប្រើប្រាស់មួយចំនួនទៀត។

បច្ចប្បន្នជនសង្ស័យ ទាំង៣នាក់រួមទាំង វត្ថុតាងត្រូវបានកម្លាំង នគរបាលជំនាញនៃ អធិការនគរបាល ស្រុកមោងឫស្សីកសាង សុំនុំរឿងបញ្ជូនទៅកាន់ ស្នាងការដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បី ចាតក់ការ ទៅតាមនិតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *