(ខេត្តក្រចេះ)៖ ជនសង្ស័យដែលកាប់ដែល កាប់ស្ត្រីម្នាក់អោយស្លាប់ នៅក្នុងផ្កុកឈាមនិង ត្រូវជាប្តីជន រងគ្រោះផងនោះ ត្រូវបានកម្លាំងនគរបាល ជំនាញនៃស្នងការរដ្ឋាន នគរបាលខេត្តក្រចេះ ឃាត់ខ្លួនបាន ហើយកាលពីព្រឹក ថ្ងៃទី០៧ខែសីហាឆ្នាំ២០១៩ស្ថិត នៅក្នុងភូមិសង្គមឃុំសណ្តាន់ ស្រុកសំបូរខេត្តក្រចេះ។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាកាឃាត់ ខ្លួនជនសង្ស័យនេះបាន គឺក្រោយពីមានបើកការ ស៊ឺបអស់រយៈពេល មួយថ្ងៃនិងមានការ សហការជាមួយកម្លាំង នគរបាលស្រុកសំបូរទើប កម្លាំងជំនាញតាមរហូត ដល់ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ បានតែម្តង។
សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថាជន សង្ស័យដែលកម្លាំង ឃាត់ខ្លួននេះមានឈ្មោះ សំសុភ័ក្ត្រា ហៅភ័ក្ត្រភេទប្រុស អាយុ៣១ឆ្នាំត្រូវជាប្តី ជនរងគ្រោះរស់ នៅក្នុងភូមិអូរឫស្សី២ សង្កាត់អូរឫស្សីក្រុង ក្រចេះខេត្តក្រចេះ បានធ្វើសកម្មភាពកាប់ សម្លាប់ប្រពន្ធអោយ ស្លាប់នៅក្នុងផ្លុកឈាម និងបានរត់គេច ខ្លួនកាលពី ថ្ងៃទី៥ខែសីហា ។
សូមរំលឹកផងដែលថា កាលពីយប់ថ្ងៃទី៥ខែ សីហាជនសង្ស័យដោយ ខឹងប្រពន្ធដាក់ពាក្យ បណ្តឹងប្តឹងទាម ទារលែងលះគ្នាហើយ ជនសង្ស័យមិនព្រម ដោយខឹងទៀតក៏បានធ្វើ សកម្មភាពកាប់សម្លាប់ ទៅលើស្ត្រីជន រងគ្រោះជាប្របន្ធឈ្មោះ គង់ ស្រីទូច អាយុ២៧ឆ្នាំ ដោយប្រើកាំបិត ផ្គាក់កាប់ស្ទើរដាច់ ក បណ្តាលអោយ ស្លាប់នៅនិងកន្លែង រួចអូសសាកសព ទម្លាក់ក្នុងទឹកប្រឡាយ នៅក្បែរផ្លូវលំមួយ កន្លែងក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ នៅពេលដែលស្រ្តីរងគ្រោះ កំពុងជិះម៉ូតូត្រឡប់ពីទិញ បង្អែមពីផ្សារហើយជន សង្ស័យបានរត់គេខ្លួន បាត់ស្រមោលតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ នៃស្នងការនគរបាលខេត្ត ក្រចេះកសាងសុំនុំរឿង បញ្ជូនទៅកាន់ តុលាខេត្តដើម្បីចាត់ ការទៅតាមនិតិវិច្បាប់៕