(ខេត្តកែប)៖ ដោយសារតែវិបត្តិ ជំងឺឆ្លងសាកលកូវីដ១៩ បានបង្កផលប៉ះយ៉ាង ច្រើនដល់ប្រជាជន នៅទូទាំងពិភពលោក ក្នុងនោះប្រជាជនកម្ពុជា មួយចំនួនក៏កំពុងជួបការ លំបាកដោយសារវិបត្តិ នៃជំងឺឆ្លង ដ៏សាហាវនេះផងដែរ។
ជាមួយគ្នានេះដែរ ដើម្បីជួយសម្រួលនូវ ការលំបាករបស់ ប្រជាពលរដ្ឋឲ្យបាន ទាន់ពេលវេលា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ងួន ច័ន្ទសុជាតា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកែប និងសហការី បានចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ ជាគ្រឿងឧបភោគ និងបរិភោគមួយចំនួន មកផ្តល់ជូន ប្រជាពលរដ្ឋចំនួន១០គ្រួសារ ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយប្រជាពលរដ្ឋ មួយគ្រួសារៗ ទទួលបានអង្ករ១៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ៦កំប៉ុង ទឹកស៊ីអ៊ីវ ២ដប សាប៊ូ ២ដុំ និងជែលលាង សម្អាតដៃ១ដប ផងដែរ។
ក្នុងឱកាសនោះ លោក ងួន ច័ន្ទសុជាតា បានមានប្រសាសន៍ថា ជានិច្ចកាលថ្នាក់ដឹក នាំគ្រប់លំដាប់ ថ្នាក់ក្នុងខេត្តកែប តែងតែរួមសុខរួម ទុក្ខជាមួយលោកតា លោកយាយ និងបងប្អូនប្រជាពល រដ្ឋគ្រប់មជ្ឈដ្ឋាន មិនថានៅទីណាឱ្យ តែពលរដ្ឋជួបការលំបាក ត្រូវតែជួយសង្គ្រោះ គ្រប់ពេលវេលា។
លើសពីនេះ លោក ងួន ច័ន្ទសុជាតា ក៏បានណែនាំដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹង ប្រែងបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីផ្គត់ផ្គង់ជីវភាព រស់នៅប្រចាំថ្ងៃ និងត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា។
ជាមួយគ្នានេះ លោកប្រធានក៏ បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវបន្តការប្រុង ប្រយ័ត្ន ចំពោះការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
ដូច្នេះបងប្អូនត្រូវតែ ចេះរក្សាអនាម័យ រស់នៅស្អាត បរិភោគស្អាត និងបន្តចូលរួមបង្ការ ទប់ស្កាត់ កុំឱ្យមានការចម្លង ជំងឺកូវីដ១៩ក្នុងសហគមន៍ របស់យើងឱ្យសោះ ហើយត្រូវអនុវត្តតាម ការណែនាំរបស់ ក្រសួងសុខាភិបាល៕